Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ ប្រជាធិបតេយ្យ​មាន​គោលការណ៍​រួម​តែ​មិន​តម្រូវ​ឲ្យ​អនុវត្ត​ទាំងអស់​ទេ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ប្រទេសប្រកាន់របបដឹកនាំបែបប្រជាធិបតេយ្យអាចមានគោលការណ៍រួម ប៉ុន្តែមិនតម្រូវឲ្យអនុវត្តបានទាំងអស់គ្នានោះទេ ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងលើបណ្តាញសង្គម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ថា អបអរសាទរខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

លោកក៏បានលើក៣ចំណុចអំពីការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងរយៈពេល២៧ឆ្នាំនេះ ដោយផ្អែកលើគុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ៖

១. ក្នុងរយៈពេល២៧ឆ្នាំនេះ កម្ពុជាបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវរាល់គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យបែបទំនើបដែលមានបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួមមានគោលការណ៍សិទ្ធិ និងសេរីភាពគោលការណ៍បោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍បែងចែកអំណាច និងគោលការណ៍នីតិរដ្ឋ ។ល។

២. គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យបែបទំនើបដែលមានបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញកម្ពុជាទាំងអស់នេះ ត្រូវបានអនុវត្តប្រកបដោយភាពបត់បែន និងផ្អែកលើបរិបទ និងគុណតម្លៃរបស់ខ្មែរទាំងស្រុង ដែលរួមមានវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រសង្គម និងផ្នត់គំនិតខ្មែរ ដើម្បីធានាបាននូវសុខតុមកម្ម និងប្រយោជន៍ជាតិសាសន៍ខ្មែរទាំងមូល ។

៣. ប្រជាធិបតេយ្យមានគោលការណ៍រួម តែមិនមានស្តង់ដាររួមដែលតម្រូវឱ្យប្រទេសទាំងអស់ត្រូវតែអនុវត្តឱ្យបានដូចគ្នានោះទេ ពោល គឺការអនុវត្តត្រូវមានភាពបត់បែន និងប្រែប្រួលទៅតាមបរិបទ និងគុណតម្លៃនៃប្រទេស និងតំបន់នីមួយៗ ដោយតម្កល់នូវប្រយោជន៍ជាតិខ្លួនជាធំ ។

ដូច្នេះ ការវាយតម្លៃពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសមួយដែលប្រកបដោយភាពសុក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមិនលំអៀងនោះ គឺត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍រួមផង ព្រមទាំងបរិបទ និងគុណតម្លៃនៃប្រទេស និងតំបន់នោះផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព