Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​អប់រំ​ប្រកាស​ផ្តល់​និទ្ទេស​ជូន​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ដូច​ឆ្នាំ​មុន​ៗ​

  • បោះពុម្ព

រាជធានីភ្នំពេញ៖ ទោះបីជាមានការខកខានការសិក្សាមួយរយៈពេល ដោយសារជំងឺកូវីដ១៩ក្តី ក្រសួងអប់រំយុវជននិងកីឡានឹងផ្តល់និន្ទេសជូនបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២០នេះដូចជាការប្រឡងឆ្នាំមុនៗខណៈបេក្ខជនដាក់ពាក្យប្រឡងជាង១២ម៉ឺននាក់ ។

នេះបើតាមការប្រកាសឱ្យដឹងពីអ្នកនាំពាក្យក្រសួង។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឲ្យកោះសន្តិភាពដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា៖«ការប្រឡងបាក់ឌុបឆ្នាំ២០២០នឹងមាននិទ្ទេសA, B, C, D, E ដូចឆ្នាំមុនដែរ។

ដើម្បីរក្សាគុណភាពការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុ វត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ទន្ទឹមពេលនឹង ការ អនុវត្តវិធានការសុវត្ថិ ភាពសុខភាពសម្រាប់ការប្រឡងបាក់ឌុបថ្ងៃទី២១-២២ ខែធ្នូឆ្នាំ ២០២ ០»។

អ្នកនាំពាក្យក៏បានឲ្យដឹងថាពេលនេះក្រសួងអប់រំបានកំពុងរៀបចំលិខិតស្នើសុំបន្តកិច្ចសហការពីសំណាក់ក្រសួង-ស្ថាប័នពាក់ ព័ន្ធដូចជា ក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) ក្រសួងសុខាភិបាល។

ចំពោះលទ្ធភាព យ៉ាង ណា នោះក្រសួងអប់រំ នឹងបញ្ជាក់ជូនពីការចូលរួមរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្រោ យមានការ ឆ្លើយតបនាពេលក្រោយ។ លោកបញ្ជាក់ថា«ខ្ញុំសូមអនុញ្ញាត្តិផ្ញើសារជូនប្អូនៗសិស្សានុសិស្ស ជាពិសេស បេក្ខជន ប្រឡងថា ការសម្រេចបំណងជីវិតស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្អូនៗ។

ស្វ័យសិក្សា ដើតួនាទី សំខាន់ ជាពិសេសក្នុងបរិបទកូវីដ-១៩»។

ជាមួយគ្នានោះដែរអ្នកនាំពាក្យក៏បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកី ឡា សូមលើកទឹកចិត្តសិស្សានុសិស្សបន្តស្វ័យសិក្សា និងរៀនសូត្រអនឡាញ និងទូរទស្សន៍ទទ ក២ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្រោមការគាំទ្រពីលោកគ្រូ អ្នកគ្រូ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធដោយបន្តអនុ វត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបន្តថាក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណបុគ្គលិកអប់ រំគ្រប់ លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមជាមួយក្រសួង មុន និងក្នុងបរិបទកូវីដ-១៩ក្នុងការត្រៀមរៀបចំដំណើរការការប្រឡងបាក់ឌុបនេះ។

ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តគោរព ច្បាប់ចរាចរណ៍ដូចជាពាក់មួកសុវត្ថិភាពជាដើម ជាពិសេសធ្វើដំណើរក្នុងកំឡុងពេលប្រឡ ងខាងមុខនេះ និងសូមបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នា។

ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងអប់រំក៏បានឲ្យដឹងថាគិតត្រឹមថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២០បេក្ខជនដែលដាក់ឈ្មោះចូលរួមប្រឡងបាក់ឌុបមានចំនួនសរុប១២១,២០១នាក់ (កើន៤,១៥៨នាក់) ស្រី៦៣,៩៣៧នាក់ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំ នួន៤០, ៧៦៥នាក់ (៣៣.៦៣%) ស្រី២៣,៦៣៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៨០,៤៣៦នាក់ (៦៦.៣៧%) ស្រី៤០,៣០១នាក់។

បេក្ខជនចំណេះទូទៅ ១០២,០៣៧នាក់(៨៤១៩%) បេក្ខជនស្វៃរិន១៣,៩៩១នាក់(១១.៥៤%)បេក្ខជន បំពេញវិជ្ជា៣,២៦០នាក់(២.៧%) និងបេក្ខជនស្វៃរិនបំពេញវិជ្ជា១,៩១៣នាក់(១.៥៨%)។បេក្ខជនសាធារណៈ១១៣,១៧៣នាក់(៩៣.៣៨%) ស្រី៥៩,៨៣៣នាក់ និងបេក្ខជនឯកជន៨,០២៨នាក់ (៦.៥៧%) ស្រី៤,១០៤ នាក់។

ក្រសួងអប់រំក៏បានឲ្យដឹងថា ក្នុងចំណោមបេក្ខជនដាក់ចូលរូមប្រឡងទាំងអស់មានបេក្ខជនជ្រើសរើសភាសាអង់គ្លេស១២០,៦០៥នាក់ (៩៩.៥១%) ស្រី៦៣,៦៣២នាក់ និងបេក្ខជន ជ្រើសរើសភាសាបារាំង៥៩៦នាក់ (០.៤៩%)ស្រី៣១៧នាក់។

សម្រាប់មណ្ឌល ប្រឡង ទៅទាំងប្រទេសមានចំនួន២៣៧មណ្ឌល (កើន៣៥មណ្ឌល) និងចំនួនបន្ទប់ ៤,៨៩១បន្ទប់ (កើន១៦៧បន្ទប់) ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៨២មណ្ឌល (កើន៧មណ្ឌល) ១,៦៥១បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន១៥៥មណ្ឌល (កើន២៨មណ្ឌល) ៣,២៤០ បន្ទប់៕

ដកស្រង់ពី៖ កោះសន្តិភាព