Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​គាំទ្រ​សកម្មភាព​អង្ក​ការ​សហ​ប្រជា​តិ និង​រួម​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងគាំទ្រ ចំពោះសកម្មភាពអង្កការសហប្រជាជាតិ និងប្រកាសចូលរួមចំណែកស្តារសេដ្ឋកិច្ច រួមគ្នា ក្រោយវិបត្តិជំងឺកូវីដ១៩ ។

យោងតាមសន្ទកថា របស់សម្តេចតេជោ ថ្លែងក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាលស្ដីពី«ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ២០២០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោបានលើកឡើងថា ពិ ភពលោកចាំបាច់ត្រូវបន្តជំរុញ និងគាំទ្រគោលការណ៍សាកលភាវូបនីយកម្ម តាមរយៈ ការបើកចំហពាណិជ្ជកម្មអន្តរជាតិឲ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយម ឲ្យកាន់តែខ្លាំងក្លា ។

សម្តេចថា៖«ខ្ញុំមានអារម្មណ៍ថា ក្នុងបរិការណ៍បែបនេះ (កូវីដ-១៩) ពេលវេលាកំណត់នៅ ឆ្នាំ២០៣០ ដើម្បីសម្រេចឲ្យបាននូវបង្គោលចរ និង គោល ដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពប្រហែលជានឹងគម្បីត្រូវបានពិចារណាពន្យា ។

សម្តេចគូសបញ្ជាក់ថា «ច្បាស់ណាស់ថាការណ៍នេះទាមទារឲ្យមានការវាយតម្លៃឡើងវិ ញក្នុងគ្រប់ទិដ្ឋភាពទាំងអស់ទាំងក្នុងក្របខ័ណ្ឌនៃវេលាកំណត់ ទិសដៅយុទ្ធសាស្ដ្រ ផែនកា រអនុវត្ត និងធនធាន សម្រាប់ការសម្រេចបាននូវរបៀបវារៈរបស់យើងបន្ទាប់ពីស្ថាន ភាពនៃវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្បើយ»។

សម្ដេចតេជោ បានលើកឡើងថាការងារជាអាទិភាពមួយចំនួនពាក់ព័ន្ធនឹងបញ្ហាហិរញ្ញប្បទាន ដែលជាមធ្យោបាយមួយដ៏សំខាន់ សម្រាប់បម្រើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការឈានទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ មានដូចជា ៖

ទី១-ការប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗ ដើម្បីពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច បង្កបរិយាកាស អំណោយផល ដល់ការធ្វើធុរកិច្ច និងពង្រឹងការប្រមូលចំណូលរដ្ឋ។ ទន្ទឹមនេះ យើងត្រូវធ្វើអាទិភាពវូបនីយកម្មចំណាយថវិកាជាតិ ដោយផ្តោតលើវិស័យពាក់ព័ន្ធដោយត្រង់ ជាមួយគោ លដៅនៃការអភិ វឌ្ឍប្រកបដោយចីរភាព ២០៣០ ជាអាទិ៍ អប់រំសុខាភិបាលការគាំពារសង្គម កសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធ ។

ទី២-ការលើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្តល់ ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថាផលប្រយោជន៍ដែលកើតចេញពីសាកលភាពវូបនីយកម្មត្រូវបានវិភាជប្រកបដោយសមធម៌ និងប្រសិទ្ធភាព។

ក្នុងស្មារតីនេះ ពិភពលោកចាំបាច់ត្រូវបន្តជំរុញ និងគាំទ្រគោលការណ៍សាកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិឲ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយមឲ្យកាន់តែខ្លាំងក្លា ។

ទី៣-ការបន្តពង្រឹងស្ថិរភាព និងពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ និងការលើកកម្ពស់តួនាទី និងជីវភាពវិស័យឯកជន ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញ វត្ថុសម្រាប់បម្រើឲ្យ គោលដៅ នៃរបៀបវារៈឆ្នាំ២០៣០ តាមរយៈការដាក់ចេញនូវវិធានការលើកទឹកចិត្ត និងជំរុញការវិនិយោគ និងលំហូរមូលធនឯកជន ទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសការជំរុញវិនិយោគផ្ទាល់ពីបរទេស និងការលើកកម្ពស់យន្តការភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន ។

ទី៤-ការបន្តធានាឲ្យបាននូវនិរន្តភាពនៃការផ្តល់ជំនួយអន្តរជាតិ ជាពិសេសជំនួយផ្នែកហិរញ្ញវត្ថុ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបន្តជំរុញចលនការ នៃកិច្ចការកែទម្រង់បម្រើឲ្យ របៀបវារៈ ឆ្នាំ២០៣០។

និងទី៥-ការបន្តពង្រឹងភាពជាម្ចាស់របស់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកសាងភាពជាដៃគូរវាងបណ្តា តួអង្គអភិវឌ្ឍន៍ទាំងអស់ ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី ពហុភាគី វិស័យឯកជន និងតួអង្គអភិវឌ្ឍន៍ ដទៃទៀត ។

ជាមួយគ្នានោះដែរសម្តេចតេជោក៏បានលើកឡើងថាក្នុងបរិបទនេះ ច្បាស់ណាស់ ថាពិភពកលោកនឹងមិនអាចបន្តនិរន្តភាពប្រកបដោយខុសសន្តិភាព និងភាពសុខដុមរនា ដោយគ្មានវត្តមានរបស់អង្កការសហប្រជាជាតិដែលរឹងមាំ និងទទួលបាននូវការគោរ ពពេញលេញពីបណ្តាប្រទេសជាសមាជិកទាំងអស់នោះឡើយ ។

ក្នុងស្មារតីនេះ កម្ពុជាបន្តគាំទ្រ យ៉ាងមោះមុតលើកតួនាទៅរបស់អង្កការសហប្រជាជាតិ ព្រមទាំងសូមលើកទឹកចិត្ត ដល់អង្កការសហប្រជាជាតិឲ្យសកម្មបន្តបំពេញតួនាទីរបស់ខ្លួន ក្នុងការគាំទ្រដល់រដ្ឋជា សមាជិកទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ។

ប្រមុខរាជរដ្ឋាភិបាលក៏បានគូសបញ្ជាក់ថាជាថ្មីថាកម្ពុជាត្រៀមរួចជាស្រេច ដើម្បីចូលរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ទាំងទ្វេភាគីពហុភាគី ក្នុងកិច្ចប្រឹងប្រែងស្ថារស្ថានភាពសង្គម -សេដ្ឋកិច្ច និងលើកស្ទួយនូវវិបុលភាពសម្រាប់ ទាំងអស់គ្នាក្រោយ ពីវិបវត្តិជំងឺកូវីដ១៩៕

ដកស្រង់ពី៖ កោះសន្តិភាព