Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបនាយករដ្ឋមន្ត្រីម៉ែន សំអន ៖ សមាគមចិន ជួយរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

  • បោះពុម្ព

ភ្នំពេញ ៖ «សមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជាបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ ជាពិសេសជួយទាក់ទាញវិនិយោគិនចិន មកបណ្តាក់ទុននៅកម្ពុជា »។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍បុណ្យសំពះព្រះខែ និងអបអរសាទរបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយសមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជានាភោជនីយដ្ឋាន ឡោវទីហ្វាង កាលពីរាត្រីថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

លោកស្រីបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយ កិតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាពនយោ បាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ។

រាជរដ្ឋាភិបាល ក៏នៅតែខិតខំការពារអ្នកវិនិយោគ ឈរលើគោលការណ៍មានស្ថិរភាពនយោបាយល្អ ដើម្បីជំរុញអាជីវកម្ម និងផលិតកម្ម។ ក្នុងកាលៈទេសៈវិស័យកាត់ដេរ វាយណណភ័ណ្ឌ ជួបបញ្ហាលំបាក ក៏រាជរដ្ឋាភិបាលបានដោះស្រាយកញ្ចប់ថវិកា ជូនដល់កម្មករ និងកម្មការិនី ។

ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញ នូវគោលនយោបាយជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងនោះ គោលនយោបាយសុខដុមភាវូនីយកម្មជាតិសាសន៍ និងសាសនាបានបង្កលក្ខណៈឱ្យគ្រប់ជាតិសាសន៍ និងជនជាតិទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាច រស់នៅជាមួយគ្នាដោយសុខដុមរមនា និងរួមគ្នាអភិវឌ្ឍន៍មាតុប្រទេសយើងទាំងអស់គ្នា។

សូមជម្រាបថា ពិធីនេះមានការចូលរួមពីលោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោក ជាង ស៊ីចុង ជាប្រធានសមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជានិងលោកឧកញ៉ា អ៊ឹង លីហេង ទីប្រឹក្សាសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស សមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងសមាជិកសមាគមមិត្តភាពពាណិជ្ជករចិននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមអបអរសាទរ និងកោតសរសើរ ចំពោះសមាគម ក្រោមការដឹកនាំរបស់ លោក ជាង ស៊ីចុង ជាប្រធានសមាគម និងដោយមានការជជ្រោមជ្រែងពីសំណាក់ លោកឧកញ៉ា អ៊ឹង លីហេង ប្រធានកិត្តិយសសមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជា

និងសហការីបានបំពេញ តួនាទីរបស់ខ្លួនតាមភារកិច្ចបានយ៉ាងល្អទៅតាមលក្ខន្តិកៈរបស់សមាគម ហើយក៏បានចូលរួមយ៉ាងសកម្មផងដែរនៅក្នុង ការងារមនុស្សធម៌ ការងារសង្គម និងបាន ពង្រឹងសហគមនធុរកិច្ចសហគមពាណិជ្ជកម្ម ទំនាក់ទំនង សិល្បៈ វប្បធម៌រវាងប្រជាជាតិនៃប្រទេសទាំងពីរបានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណដល់សមាគម

ក៏ដូចជាពាណិជ្ជករចិនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍ

និងការបង្កើនឱកាស ការងារដល់ប្រជាពលរដ្ឋនៅក្នុងប្រទេស តាមរយៈ ការប្រមូលផ្តុំនូវបញ្ញាញាណ ពិគ្រោះយោបល់ ដើម្បីដាក់ទុនវិនិយោគ ធ្វើអាជីវកម្ម និងជួយឧបត្ថម្ភសមាជិកដើម្បីទទួលបានផលចំណេញដល់សមាជិកផង ដល់សង្គមជាតិផង។

កម្ពុជាតែងតែ គាំទ្រនយោបាយការបរទេសចិនជាពិសេស គោលនយោបាយចិនតែមួយស្តីពី “ការផ្តួចផ្តើម គំនិតខ្សែក្រវ៉ាត់ និងផ្លូវ”។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រីក៏បានចូលរួមអបអរសាទរនូវខួបលើកទី៧១ នៃថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងសូមចូលរួមអបអរសាទរក្នុងពិធីបុណ្យសែនព្រះខែចិន ដែលពិធីបុណ្យសែនព្រះខែនេះ មានលក្ខណៈស្រដៀងគ្នា ទៅនឹងពិធីបុណ្យអុំទូក អកអំបុកនិងសំពះព្រះខែរបស់ខ្មែរផងដែរ។

លោក ជាង ស៊ីចុង ជាប្រធានសមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជា បានថ្លែងឱ្យដឹងថា៖ ការជួបជុំនាពេលនេះគឺដើម្បីអបអរបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាមានិតចិន និង បុណ្យសែនព្រះខែចិន ក៏ដូចជាបានជួបជុំបងប្អូនចិនទាជីវទាំងក្នុងប្រទេសកម្ពុជានិងមកពីប្រទេសចិន។

លោកបានសន្យានឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនទំនាក់ទំនងរវាងចិនកម្ពុជា ឱ្យកាន់តែខ្លាំងក្លា៕

ដកស្រង់ពី៖ រស្មីកម្ពុជា