Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការងារស្នើឱ្យជប៉ុនបន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

  • បោះពុម្ព

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើសុំឱ្យប្រទេសជប៉ុនបន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនឱ្យបង្កើនការវិនិយោគនៅកម្ពុជាបន្ថែម និងពង្រីកទីផ្សារនៅជប៉ុន។

ការស្នើសុំបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ជាមួយឯកអគ្គរាជទូត ជប៉ុន លោក មីកាមិ ម៉ាសាហ៉ីរ៉ូ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជាជប៉ុន លើគ្រប់វិស័យ ដោយឡែកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរកំពុងបន្តជំរុញយកចិត្តទុកដាក់និងពង្រីកនូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត។

រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរសុទ្ធតែបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩។

ក្នុងពិធីនេះលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ បានបង្ហាញនូវការកោតសរសើរចំពោះវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាកូវីដ-១៩ និងវិធានការដោះស្រាយផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ ព្រោះថាបានជួយដោះស្រាយទាំងបញ្ហាសង្គម និងសេដ្ឋកិច្ច។

លោក អ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការវិស័យការងារ កម្ពុជា-ជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០០៧ ដើម្បីទទួលកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន និងអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០១៩ ដើម្បីទទួលយកពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញកម្ពុជាដែលកំពុងបម្រើការនៅប្រទេសជប៉ុនមានជាង ១០,០០០នាក់។

ព្រមជាមួយគ្នានេះលោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះភាគីជប៉ុនដែលបានយកចិត្តទុកដាក់ដល់សិក្ខាកាម និងកម្មករជំនាញកម្ពុជា ព្រមទាំងអនុញ្ញាតឱ្យចេញចូលជប៉ុនតាមរយៈវិធានការធ្វើចត្តាឡីស័កនៅផ្ទះ។

តាមគ្រោងទុកកម្ពុជានឹងបញ្ជូនសិក្ខាកាម និងកម្មករជំនាញដែលបានបណ្តុះបណ្តាលរួចទៅជប៉ុនបន្ថែមទៀតក្នុងពេលឆាប់ៗ នៅពេលដែលភាគីទាំងពីរឯកភាពនូវមធ្យោបាយនិងនីតិវិធីក្នុងការធានាឱ្យបាន នូវការឆ្លងវីរ៉ុសកូវីដ-១៩។

នៅក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សវិញត្រូវបាន លោករដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការអនុវត្តគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា។

គោលនយោបាយនេះ ក៏កំពុងត្រូវការការចូលរួមជួយពីសំណាក់ដៃគូជាច្រើនទៀត ហើយអង្គការ JICA របស់ជប៉ុនក៏បានជួយដល់ការបណ្ដុះបណ្ដាលលើជំនាញអគ្គិសនីផងដែរ។

លោក អ៊ិត សំហេង បានរំលឹកដែរថា ថ្មីៗនេះ ក្រសួងបានស្នើទៅកាន់អង្គការ JICA ដើម្បីសុំឱ្យមានគ្រូបច្ចេកទេសផ្នែកអគ្គិសនីនេះមកជួយបង្រៀនបន្ថែម ហើយសង្ឃឹមថាជប៉ុននឹងយល់ព្រមចំពោះសំណើរនេះ។

ក្នុងពិធីនេះដែរភាគីទាំងពីរ បានលើកឡើងទៀតថា សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់អ្នកវិនិយោគទុន ។

កន្លងមកនេះ ទំនាក់ទំនាក់ដ៏ល្អរវាងកម្មករនិយោជិតរបស់កម្ពុជា និងថៅកែជាជនជាតិជប៉ុនមានភាពស្និទ្ធស្នាល ចេះយោគយល់អធ្យាស្រ័យគ្នា ដែលជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនឡើង៕

ដកស្រង់ពី៖ រស្មីកម្ពុជា