Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប៖ គណបក្សនយោបាយចំនួន៥ ដាក់ភ្នាក់ងារសង្កេត ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញ មានគណបក្សនយោបាយចំនួន៥ បានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

គ.ជ.ប បានឲ្យដឹងថា គណបក្សនយោបាយទាំង៥នោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សខ្មែររួបរួមជាតិ, គណបក្សហ៊្វុនស៉ិនប៉ិច និងគណបក្សយុវជនកម្ពុជា។ ភ្នាក់ងារគណបក្សនយោបាយទាំង៥នេះ មានចំនួនប្រមាណ ៥,០២៧នាក់។

ជាមួយគ្នានេះ គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ សូមចូលរួមដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះកុំបីខាន។

សូមរំលឹកថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

ប្រជាពលរដ្ឋដែលមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ មានចំនួន ៨,៦២៩,៣៥៧នាក់។

ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ យោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ៣០០,៣៩០នាក់៕

ដកស្រង់ពី៖ Fresh News