Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជ្រើសរើសកម្មករប្រមូលសំរាម ក្រោយកម្មករក្រុមហ៊ុន ស៉ិនទ្រី ធ្វើកូដកម្មផ្អាកប្រមូលសំរាម

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក្រោយកម្មករក្រុមហ៊ុន ស៉ិនទ្រី ធ្វើកូដកម្មផ្អាកការប្រមូលសំរាម។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋចាប់អារម្មណ៍ ត្រូវទៅដាក់ពាក្យនៅរដ្ឋបាលរាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយទូរស័ព្ទលេខ ០១៧ ៧២២ ២២៨ និង ០១២ ៩៩២ ៥៩៩ ចាប់ពីថ្ងៃនេះតទៅ។

គួរជម្រាបថា ការប្រកាសជ្រើសរើសកម្មករប្រមូលសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីបុគ្គលិករបស់ក្រុមហ៊ុន ស៉ិនទ្រី ផ្អាកសកម្មភាពក្នុងការប្រមូលសំរាម ដោយទាមទារឲ្យក្រុមហ៊ុនបំពេញតាមលក្ខខណ្ឌដែលពួកគេចង់បាន។

ក្នុងអន្ដរកាលនេះ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញកម្លាំងប្រជាការពារជាច្រើននាក់ ដើម្បីប្រមូលសំរាមក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ប៉ុន្ដែកម្លាំងប្រជាការពារមិនគ្រប់គ្រាន់ ក្នុងការដើរប្រមូលសំរាមនោះឡើយ៕

ដកស្រង់ពី៖ Fresh news