Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​ទំនងជា​មិន​អាច​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​អង្ករ​៨០​ម៉ឺន​តោន​ក្នុងឆ្នាំនេះ​ទេ​ខណៈ​ពីរ​ខែ​ចុង​ក្រោយ​ថយ​ចុះ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កាលពីអំឡុងពាក់កណ្ដាលឆ្នាំ ២០២០ កន្លងទៅកម្ពុជាមានផែនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិប្រមាណ៨០ម៉ឺនតោននៅក្នុងឆ្នាំ ២០២០នេះ ដោយសារតែកម្ពុជាមើលឃើញពីសញ្ញាវិជ្ជមាននៃការនាំចេញក្នុងរយៈពេលប៉ុន្មានខែដំបូង ។

ក៏ប៉ុន្តែមកដល់ខែតុលាឆ្នាំ ២០២០នេះ កម្ពុជាទំនងជាមិនអាចសម្រេចបានផែនការនាំចេញអង្ករ៨០ម៉ឺនតោនក្នុងឆ្នាំនេះទេ ព្រោះតួលេខបានបង្ហាញថាក្នុងរយៈពេល២ខែចុងក្រោយនេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការថយចុះ ខណៈតួលេខសរុបនៃការនាំចេញរយៈពេល ៩ខែឆ្នាំ ២០២០នេះ កម្ពុជាទើបតែសម្រេចបានការនាំចេញប្រមាណជិត៥០ម៉ឺនតោនប៉ុណ្ណោះ ។

បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថាក្នុងខែសីហា ឆ្នាំ ២០២០កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានចំនួនជាង២២ពាន់តោនតែប៉ុណ្ណោះ ដែលជាសញ្ញាធ្លាក់ចុះបើធៀបនឹងខែសីហាឆ្នាំ ២០១៩ ដែលកម្ពុជាសម្រេចបានការនាំចេញអង្ករចំនួនជាង៣៤ពាន់តោន ។

ចំណែកឯខែកញ្ញា ឆ្នាំ ២០២០នេះវិញ តាមរបាយការណ៍ដដែលបានបង្ហាញថាកម្ពុជាសម្រេចបានការនាំចេញអង្ករចំនួនជាង៤០,៥ពាន់តោននិងធ្លាក់ចុះច្រើនដូចគ្នាបើធៀបនឹងខែកញ្ញាឆ្នាំ ២០១៩ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជាង៥៦,៥ពាន់តោន ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការនាំចេញរបស់កម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ ថយចុះមិនមែនអង្ករកម្ពុជាអត់ទីផ្សារទេ តែដោយសារតែកម្ពុជាមិនមានផលិតផលសម្រាប់នាំចេញ ព្រោះដូចបានដឹងហើយកាលពីអំឡុងខែកក្កដា សីហា កន្លងទៅកម្ពុជាជួបប្រទះនឹងបាតុភូតគ្រោះរាំងស្ងួត ធ្វើអោយកសិករមិនអាចទទួលបានទិន្នផលស្រូវខ្ពស់ដូចឆ្នាំមុន ។

លោកបានបន្តថា ទីផ្សារអង្កររបស់កម្ពុជានៅអន្តរជាតិនៅតែមានតម្រូវការខ្ពស់ ទាំងក្នុងតំបន់អាស៊ាន និងក្រៅតំបន់ ក៏ប៉ុន្តែដោយសារតែបញ្ហាអាកាសធាតុ កម្ពុជាមិនអាចផ្គត់ផ្គង់អង្ករបានគ្រប់ចំនួនទៅកាន់អ្នកបញ្ជាទិញនោះទេ ហើយអ្នកបញ្ជាទិញក៏មានការយោគយល់ចំពោះបញ្ហាអកាសធាតុនេះដែរ ។

ទោះបីជាការនាំចេញអង្កររយៈពេលពីរខែចុងក្រោយនេះ មានការថយចុះក្តី តែសម្រាប់ការនាំចេញអង្ករទាំងមូលឃើញថានៅតែមានកំណើនជាក់ស្ដែង ៩ខែដើមឆ្នាំ ២០២០នេះកម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារបរទេសមានចំនួន ជាង៤៨ម៉ឺន៨ពាន់តោនកើនឡើងជិត២៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ និងទទួលបានចំណូលពីការនាំចេញអង្ករចំនួន ៣២៨ លានដុល្លារអាមេរិក ។

កំណើននៃវិស័យកសិកម្មកម្ពុជាក្នុងពេលជួបវិបត្តិកូវីដ១៩នេះបានធ្វើអោយស្ថាប័នធនាគារអន្តរជាតិធំពីរ ដំឡើងការព្យាករសេដ្ឋកិច្ចកម្ពុជារៀងៗខ្លួន នោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដំឡើងពីដក ៥,៥ (-៥,៥%) ភាគរយមកនៅត្រឹម ដក៤ភាគរយ (-៤%) ហើយធនាគារពិភព (WB) លោកក៏បានដំឡើងពីដក ២,៩ ភាគរយ (-២,៩%) មកនៅត្រឹមដក ២ភាគរយ (-២%) ក្នុងឆ្នាំ២០២០នេះ និងរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងហក់ឡើងវិញនៅឆ្នាំ ២០២១ខាងមុខ ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា រយៈពេល៩ខែដើមឆ្នាំ ២០២០នេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិប្រមាណជិត៦លានតោន ក្នុងនោះ ទំនិញសំខាន់ៗ១៤មុខទទួលបានការនាំចេញល្អប្រសើរដែលមានអង្ករ ផ្លែចេកស្រស់ ផ្លែស្វាយ ដំឡូងមី ស្វាយចន្ទីជាដើម ។

កម្ពុជាក៏នឹងជំរុញការនាំចេញបន្ថែមទៀត ខណៈបច្ចុប្បន្នកម្ពុជាកំពុងចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើនលើពិភពលោក ៕

ដកស្រង់ពី៖ Fresh news