Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ «អ្នកសារព័ត៌មានគ្រប់រូប ត្រូវតែមានវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងខ្លួន»

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ហ៉ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សារព័ត៌មាន និងវិក្រឹតការ នៃក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មានគ្រប់រូប ត្រូវតែមានវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងខ្លួនជានិច្ច។

ការលើកឡើងរបស់ លោក ហ៉ីវ ជននាថ ធ្វើឡើងក្នុងឱកាសអញ្ជើញ តំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន» ដល់សិក្ខាកាមសារព័ត៌មានចំនួន៩៥រូប មកពីបណ្ដារាជធានីខេត្ត និងមកពីក្រុមហ៊ុន Digital Sky Multimedia នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន។

មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានគូសបញ្ជាក់ទៀតថា ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលថា «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ក្រសួងព័ត៌មានបានសម្រេចរៀបចំ វគ្គបណ្ដុះបណ្ដាលនេះក្រោមប្រធានបទ «ក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន» ដល់សិក្ខាកាមសារព័ត៌មានទាំងអស់ ដើម្បីបង្កើនកម្ពស់វីជ្ជាជីវៈរបស់ខ្លួន និងដើម្បីអនុវត្តការងារឲ្យបានល្អប្រសើរ ក៏ដូចជាចូលរួមលើកកម្ពស់វិស័យព័ត៌មាន របស់ប្រទេសជាតិយើង។

គួរជម្រាបថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានលើកពីការត្អូញត្អែរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ចំពោះសកម្មភាពគ្មានវិជ្ជាជីវៈមួយចំនួនរបស់អ្នកព័ត៌មាន ដែលតែងតែចុះសុំលុយ និងផ្សព្វផ្សាយនាំឲ្យប៉ះពាល់ដល់មុខរបររបស់សហគ្រាសធុនតូច និងធម្យម។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ដោយបង្ហាញក្តីសង្ឃឹមថា អ្នកកាសែតទាំងអស់ នឹងខិតខំចៀសវាងពីការប្រព្រឹត្តដូចអ្វីដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមបានរៀបរាប់ ហើយរួមគ្នាកម្ចាត់ឲ្យបានពួកទុច្ចរិតជ្រកក្រោមផ្លាកសារព័ត៌មាន ដើម្បីសេចក្តីថ្លៃថ្នូរនៃអ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់ ក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងការអំពាវនាវបែបនេះហើយ លោករដ្ឋមន្ត្រី ក៏បានលើកឡើងនូវពាក្យមួយឃ្លា ដែលបានស្រង់ពីរឿង Animal Farm ថា «ជើង៤ ល្អ ជើង ២អាក្រក់»។

លោករដ្ឋមន្ត្រី មិនបានលំអិតពីន័យខ្លឹមសារនៃពាក្យស្លោកនេះទេ តែប្រហែលជាលោករដ្ឋមន្ត្រី ដែលជាឥស្សរជនផ្នែកព័ត៌មានដ៏ឆ្អិនឆ្អៅរូបនេះ ចង់រំលឹកដល់អ្នកព័ត៌មានឱ្យធ្វើព័ត៌មានដោយគោរពវិជ្ជាជីវៈ និងត្រូវប្រកាន់ខ្ជាប់តាមក្រមជាអ្នកព័ត៌មាន៕

ដកស្រង់ពី៖ Fresh News