Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈរដ្ឋមន្ត្រី​បើក​សម័យប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល និង​ច្បាប់​មួយ​ចំនួន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ គណៈរដ្ឋមន្ត្រីបានកំណត់យក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បើកសម័យប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល និងច្បាប់មួយចំនួនទៀត ។

នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាល ។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ថា «នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា » ។

កិច្ចប្រជុំដើម្បីពិភាក្សា និងឆ្លងលើរៀបវារៈដូចខាងក្រោម ៖

១-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣ ។

២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣ ។

៣-បញ្ហាៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ ៖

៣.១-សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។

៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ១-ពិធីសារទី៣ ស្តីពីសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។

២-ពិធីសារ៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights)រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។

៣.៣-សេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩និងទី១០នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្ម។

៣.៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ៕

ដកស្រង់ពី៖ កោះសន្តិភាព