Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ ៖ អ្នក​ចង់​បំផ្លាញ​សន្តិភាព​ចេញ​១ វៃ​១ ចេញ​២​វៃ​២ ដើម្បី​ការពារ​ប្រជាជនជាង​១៦​លាន​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីរក្សា ការពារសន្តិភាព ស្ថេរភាពសណ្ឋាប់ធ្នាប់សង្គម និងប្រជាជនជាង១៦លាននាក់ មិនត្រូវអត់ ឱនអ្នកចង់បំផ្លាញនោះទេ គឺចេញ១វៃមួយ ចេញ២វៃ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ថា ៖«ហ៊ុន សែន បានកាន់អំណាចជាង៤០ឆ្នាំនិយាយឲ្យច្បាស់ ក្នុងមុខតំណែងជាង៣០ឆ្នាំ អ្នកឯងត្រូវចាំ ហើយកុំចង់មកកម្ចេច ហ៊ុន សែន និងគ្រួសារហ៊ុន សែន កុំស្រមើលស្រមៃ ។

ខ្ញុំស្តាប់ឮហើយ សំឡេងអ្នកឯងនោះថា បើមិនបញ្ជូនលុយមកខ្ញុំនឹងដើរចូលគុកព្រោះថា នៅក្នុងគុកមានបាយស៊ី ស្រាប់ ។

អ្នកពីក្រៅរុញឲ្យធ្វើសកម្មភាព វាជាប់ទោសដល់ជាប់ទោសវារត់គេចខ្លួន ហើយវាគម្រាមថា ខ្ញុំទៅជាប់គុក មានបាយស៊ីស្រាប់ ។

សម្តេចបញ្ជាក់ថា ៖«ដោយតម្លៃណាក៏ដោយ មិនអនុញ្ញាតឲ្យអ្នកណាក៏ដោយ ដែលចង់បំផ្លាញសន្តិភាពដែលយើងរកបានដោយលំបាកនោះទេ ។ សូមបញ្ជាក់ហើយបញ្ជាក់ទៀ ត ។

ខ្ញុំបញ្ជាក់ថា ចេញមួយ១ វៃមួយ ចេញ២ វៃ២ អ្នកណាចង់ថាអ្វីថាទៅ! តែដើម្បីការពារប្រទេសជាតិដ៏កំសត់មួយនេះដែលមានប្រជាជនជាង១៦លាននាក់ ខ្ញុំត្រូវមានភារកិច្ចការពារសន្តិភាពស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម» ។

សម្តេចបន្តថា អ្នកនៅខាងក្រៅបានតែរុញអ្នកនៅខាងក្នុងជាប់គុកតែប៉ុណ្ណឹង ។

អ្វីដែលជាគន្លឹះ គឺតែប៉ុណ្ណឹង សម្រាប់ប្រទេសមួយនេះ(កម្ពុជា) គឺត្រូវទី១ ត្រូវរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្ឋាប់ធ្នាប់សង្គម ឲ្យខានតែបាន ។

ធ្វើយ៉ាងម៉េចកុំឲ្យប្រទេសធ្លាក់ក្នុងស្ថានភាពចលាចល ទោះស្ថិតតម្លៃណាក៏ដោយ ។

សម្តេចបញ្ជាក់ថា ៖«ខ្ញុំសូមអរគុណប្រជនកម្ពុជាជាង១៦លាននាក់ដែលបានចូលរួមក្នុងការថែរក្សាសន្តិសភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយមិនធ្វើតាមការញុះញង់ ដោយឧក្រិដ្ឋជនពីខាងក្រៅ និងខាងក្នុង (ខ្ញុំហៅឧក្រិដ្ឋជន អ្នកថា អ្វីថា ទៅ!)។

អីញ្ចឹងទេ បានជាភាពស្ងប់ស្ងាត់បានប្រជាពលរដ្ឋសន្តិភាព យើងបានដើរលេងដោយ សន្តិភាព «…»អីចឹងបានសន្តិភាព ។ សម្តេចគូសបញ្ជាក់ថា ៖«គេថា កម្ពុជាមិនទាន់មានសន្តិភាពគ្រប់គ្រាន់ទេ រាប់ទាំងអ្នកវិភា គមួយចំនួនផងដែរ ។

សូមបញ្ជាក់ថា សន្តិភាព«…»ខំរកយកមកបានណាស់ ។

តែមាន ម្នាក់នោះហៅឈ្មោះសុទ្ធតែអាសែនទៀត ។ រួចសុទ្ធតែអីញ្ចឹងអញអត់ឱនឲ្យនាងម៉េចកើត…ទេ ក្មេងជេចាស់វាខុស អីញ្ចឹប្រយ័តុ្នរន្ទះបាញ់ ។

អីញ្ចឹងៗនាងឯងហាននិយាយតែក្រៅប្រទេស តែបើនិយាយក្នុងប្រទេសងាប់អាលូវ កុំគេវៃខ្នោះយកទៅបាត់» ។

សម្តេចបន្ថែមថា ការរកឃើញសន្តិភាពពីការបាញ់គ្នា ដោយអាវុធមកធ្វើការជាមួយគ្នា ដែលពេលនោះកម្ពុជាមានតំបន់ត្រួតត្រាមិនតិចជាងមួយនោះទេ រហូតដល់ឆ្នាំ១៩៩៣ទើប កម្ពុជាមានតំបន់ត្រួតត្រាមួយមានរដ្ឋធម្មនុញ្ញតែមួយព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាល តែមួយចង់បានអ្វីទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព