Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកនេ​ត សា​វឿ​ន ​ណែនាំ​សមត្ថ​កិច្ច​​បន្ត​ប្រយ័ត្ន​ឧបាយកលនៃ​ការ​ប៉ុន​ប៉ុង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល

  • បោះពុម្ព

រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងប្រាប់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារសន្តិសុខជូនប្រជាជននិងប្រទេសជាតិ ព្រោះបើតាមការព្យាករណ៍របស់លោក គឺមានពីរចំណុចទៅអនាគតដែលសមត្ថកិច្ចត្រូវគិតគូរ នោះគឺការព្យាយាមពីពួកឧទ្ទាម ដោយពួកគេមិនបោះបង់ចោលទេ នូវឧបាយកលនៃការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបញ្ហានេះយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ ។

និងបញ្ហាទី២ ការដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋពិសេស គឺការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋបញ្ហាគ្រឿងញៀន បើទោះបីជាយើងធ្វើការបង្ក្រាបបានលទ្ធផលល្អប្រសើរហើយក្តី ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងបែបនេះជានៅក្នុងពិធីបើកសម្ភោធដាក់អោយប្រើប្រាស់អគារអធិការរដ្ឋាននគរបាលខណ្ឌដូនពេញនិងសមិទ្ធផលលនានា នៅខណ្ឌដូនពេញ នាព្រឹកថ្ងៃទី០៨ខែតុលាឆ្នាំ២០២០ ។

លោក នេត សាវឿន បានលើកឡើងបន្តថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការងារទទួលបានជោគជ័យយ៉ាងច្រើនទាំងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនគណៈប្រតិភូ ក៏ដូចជាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលជាមួយនឹងកិច្ចការពារបុណ្យជាតិនានា ។

ភាពជោគជ័យទាំងនេះគឺបានមកពីកិច្ចសហការគ្នាបានយ៉ាងល្អរវាងអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចទាំងនគរបាលនិងកងរាជអាវុធហត្ថ ។

លោកបានបន្ថែមថា «ប៉ុន្តែទោះបីជាយ៉ាងណាក្តីកិច្ចការងារនេះយើងត្រូវតែបន្តសហការធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានល្អប្រសើរថែមទៀត» ។

លោកបានបន្តថា ប៉ុន្តែការបង្ក្រាបបទល្មើស សមត្ថកិច្ចយើងបង្ក្រាបបានច្រើនករណីផងដែរ ដោយឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនរហូតដល់ជិត៣ពាន់នាក់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី កិច្ចការងារនេះយើងត្រូវតែបន្តសហការធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានល្អប្រសើរថែមទៀត។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៏ទៀតថា មកដល់ថ្ងៃទី ០៨ ខែតុលានេះ គឺមិនទាន់មានប្រទេសណាមួយ ឬក្រុមគ្រូពេទ្យណាមួយដែលរកឃើញថ្នាំព្យាបាល សម្រាប់អ្នកញៀនគ្រឿងញៀននោះទេ អ្វីដែលយើងអាចធ្វើបាននោះគឺការព្យាបាលដោយការបន្សាបគ្រឿងញៀនជាមួយនិងការធ្វើពលកម្មនៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន។

ជាមួយគ្នានោះផងដែរ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ បានរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានល្អ ហើយដើម្បីធ្វើយ៉ាងណាឱ្យភូមិសង្កាត់មានសុវត្ថិភាពថែមទៀតនោះ

ជាទិសដៅរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺបន្តយុទ្ធនាការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋពិសេសការផ្ដល់អត្តសញ្ញាណប័ណ្ណតាមច្រកចេញចូលតែមួយដែលគ្រោងនិងអនុវត្តនៅពេលដ៏ឆាប់ខាងមុខនេះ និងការត្រៀមរៀបចំនិងកិច្ចការទប់ស្កាត់ការចូលស្រុកវិញរបស់មេខ្លោងបដិវត្តន៍ពណ៌ ៕

ដកស្រង់ពី៖ កោះសន្តិភាព