Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការប្តូរ​តំណែង ជា​រឿង​ធម្មតា សម្រាប់​​ប្រទេស​ប្រជាធិប្បតេយ្យ​

  • បោះពុម្ព

មណ្ឌលគិរីៈ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរតំណែងតួនាទី របស់មន្ត្រីរាជការសាធារណៈ គឺជារឿងធម្មតា នៅក្នុងប្រទេសប្រជាធិបតេយ្យ។

ប្រសាសន៍នេះ ត្រូវបានលើកឡើង នៅពេលលោក បានអញ្ជើញ ចូលរួមក្នុងពិធីប្រកាសការចូលកាន់តំណែងថ្មី របស់អភិបាលស្រុកកោះញែក នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ផងដែរ។ នៅក្នុងឱកាសនោះ លោក ឌឹម នី បានត្រូវប្រកាសឱ្យចូលកាន់តំណែងថ្មី ជាអភិបាលស្រុកកោះញែក ជំនួសលោក ស៊ិន វណ្ណវុឌ្ឍ ដែលត្រូវផ្ទេរភារកិច្ច ទៅក្រសួងមហាផ្ទៃវិញ។

ជាមួយគ្នានេះ លោកអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍បន្ថែមថាៈ ការទទួលបានមុខតំណែង នៅពេលនេះ គឺដោយសារការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ច របស់លោក ឌឹម នី នាពេលកន្លងមក រហូតដល់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ផ្ដល់ទំនុកចិត្ត ប្រគល់ភារកិច្ចដ៏សំខាន់នេះ ។

លោក ឌឹម នី អភិបាលស្រុកកោះញែកថ្មី បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត ដែលបានផ្ដល់មុខតំណែង ដ៏សំខាន់នេះ ហើយលោកបានប្ដេជ្ញាចិត្ត បំពេញតួនាទីភារកិច្ច ប្រកបដោយតម្លាភាព ប្រសិទ្ធភាព

ដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សហការជិតស្និទ្ធ ជាមួយនឹងកងកម្លាំងប្រដាប់អាវុធ មន្ត្រីជំនាញ ក្នុងការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសទាំងឡាយ ដែលកើតមាន នៅក្នុងសមត្ថកិច្ចរបស់ខ្លួន ៕

ដកស្រង់ពី៖ រស្មីកម្ពុជា