Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូមប្រុងប្រយ័ត្ន ! ខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត កំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី ១៣ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេស របស់ក្រសួង បានចុះពិនិត្យ និង បញ្ជាការងារអន្តារាគមន៍ផ្ទាល់នៅលើបណ្តោយខ្នងទំនប់ សណ្តរ ស្ទឹងព្រែកត្នោត ដែល ពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុង ភូមិសាស្រ្តភាគខាងលិចរាជ ធានីភ្នំពេញ និងខេត្តកណ្តាល ។

សូមបញ្ជាក់ ថា ស្ថានភាពទឹកនៅទ្វារទំនប់អាងទឹក ៧មករា ព្រឹកនេះទឹក មានកម្ពស់ 8,80 ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង 0,45 ម៉ែត្របន្ថែមលើសកម្ពស់ឲ្យ មានការប្រុងប្រយ័ត្ន 7 ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើនឹងខ្នងទំនប់នៅតាមទី ទំនាបមួយចំនួន ។

ពេលនេះក្រុមការងារបច្ចេកទេសរបស់ក្រសួង បាន និងកំពុងខិតខំ ជួសជុលបិទរូងនាគដែលបានលេចចេញជាបន្តបន្ទាប់ ដោយប្រើប្រាស់គ្រឿងចក្រកាយដី លើក និងបង្ហាប់ទំនប់

ព្រមទាំងច្រកបាវខ្សាច់ទប់លើកកម្ពស់ខ្នងទំនប់ និងជាការចូលរួមបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋមន្រ្តីបានឧបត្ថម្ភសំបកបាវចំនួន 3000 បាវ ជូនដល់លោកស្រី គឹម ញឹម អភិបាលខណ្ឌដង្កោ ចាត់ចែងបន្ត ទៅសង្កាត់ទាំង 03 ដើម្បីចូលរួមទប់ស្កាត់លំហូរទឹកលើតួទំនប់ទៅផ្នែកខាងក្រោមបង្កការលិចលង់ដល់ លំនៅឋានប្រជាពលរដ្ឋ ។

ចាប់តាំងពីថ្ងៃទី 05 ខែតុលា ឆ្នាំ 2020 រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស ក្រសួងធនធានទឹក បាន ប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន 27 គ្រឿង

និងកម្លាំងពលកម្ម ប្រចាំការ 24 ម៉ោង និងជាពិសេសតាំងពីយប់ម្សិលមិញរហូតដល់វេលាថ្ងៃត្រង់នេះ ក្រុម ការងាររបស់ក្រសួងបានខិតខំអន្តរាគមន៍រហូតគ្រប់គ្រងសភាពការណ៍ស្ថានភាពទឹកជំនន់ ដែលកំពុងយាយីបានទាំងស្រុងមកវិញ ។

ដកស្រង់ពី៖ រស្មីកម្ពុជា