បណ្តាញសង្គម

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ថ្ងៃទី១៥ ខែតុលា សមត្ថកិច្ចទូទាំងប្រទេសបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ១០ករណី បទល្មើសគ្រឿងញៀន១៣ករណី ឃាត់ខ្លួនមនុស្ស ៤២នាក់

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះថា ពេញមួយថ្ងៃទី១៥ ខែតុលា ឆ្នា២០២០ កម្លាំងជំនាញបានបង្ក្រាបក្នុងករណីបទល្មើសព្រហ្មទណ្ឌចំនួន១០ករណី ឃាត់ខ្លួនបានមនុស្ស ១២នាក់ និងបង្ក្រាបបទល្មើសគ្រឿង ញៀន១៣ករណី ឃាត់ខ្លួនបាន ៣០នាក់ ដែលសរុបការឃាត់ខ្លួនទូទាំងប្រទេសមានចំនួន៤២នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា សម្រាប់បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងរាជធានីខេត្ត ដែលកម្លាំងជំនាញបង្ក្រាប បានរួមមាន៖ ១៖ បទល្មើសព្រហ្មទណ្ឌ (បង្ក្រាបបាន ១០ករណី ឃាត់ខ្លួន ១២នាក់)

* រាជធានីភ្នំពេញ៖ កើតមាន ០២ករណី បង្ក្រាបបាន ឃាត់ខ្លួនជនសង្ស័យ ០២នាក់

* ខេត្តបាត់ដំបង៖ បង្ក្រាបករណីលួចម៉ូតូ ០២ករណី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់

* ខេត្តព្រះសីហនុ៖ បង្ក្រាបករណីលួចកាត់ខ្សែភ្លើង ឃាត់ខ្លួន ០១នាក់ (គេចខ្លួន ២នាក់),បង្ក្រាបករណីឆបោក ឃាត់ខ្លួន(ចិន) ០១នាក់, បង្ក្រាបករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ឃាត់ខ្លួន១នាក់, ចុះធ្វើរដ្ឋបាលចំហ ឃាត់ខ្លួន ០២នាក់ ម្សៅសថ្លាចំនួន ៦កញ្ចប់

* ខេត្តកោះកុង៖ បង្ក្រាបករណីហិង្សាដោយចេតនា របួសធ្ងន់ ០១នាក់ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ២៖ បទល្មើសគ្រឿងញៀន (បង្ក្រាបបាន ១៣ករណី ឃាត់ខ្លួន ៣០នាក់) * រាជធានីភ្នំពេញ៖ បង្ក្រាបបាន ០៣ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ គ្រឿងញៀន ៣កញ្ចប់តូច

* ខេត្តឧត្តរមានជ័យ៖ ១៤/១០/២០ បង្ក្រាបករណីចែកចាយ និងប្រើប្រាស់សារធាតុញៀន ០១ករណី ឃាត់ខ្លួន ០២នាក់ ដកហូត ម៉ាទឹកកក ចំនួន ០១កញ្ចប់ធំ និង១កញ្ចប់តូច

* ខេត្តសៀមរាប៖ បង្ក្រាបបាន ២ករណី ឃាត់ខ្លួនជនសង្ស័យ៨នាក់ ម្សៅមេតំហ្វេតាមីន ១.២៧ក្រាម

* ខេត្តស្វាយរៀង៖ អនុវត្តដីកា ឃាត់ខ្លួន ០១នាក់ ពីបទជួញដូរគ្រឿងញៀន

* ខេត្តបាត់ដំបង៖ បង្ក្រាបបាន ០១ករណី ឃាត់ខ្លួន ០៣នាក់ ថ្នាំញៀន ០៣ថង់

* ខេត្តព្រះវិហារ៖ ១១/១០/២០ បង្ក្រាបបាន ០១ករណី ឃាត់ខ្លួនមុខសញ្ញាចិន ៤នាក់ ដកហូតបានម្សៅសហេរ៉ូអ៊ីន ១៨៩៥៨២,២២ក្រាម សារធាតុញៀនប្រភេទ MDMA ២៦៧៥.៦ក្រាម , ប្រភេទ ketmalne ៦៥០.៩៩ក្រាម, មេតំហ្វេតាមីន ICE៥៩,៩៤ក្រាម , មេតំហ្វេតាមីន WY ២.៣៦ក្រាម , ម្សៅម៉ត់ភ្លឺស (កាទីណូន) ៧៦បាវ ទម្ងន់ ១,៩០០គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣,៧២៥ក្រាម, ក្រាមស PMk ២៤បាវទម្ងន់ ៦០០គីឡូក្រាម , កាហ្វេអ៊ីន ១,០០៣.៩៤ ក្រាម , Dextrose ២៤៤.៧៦ក្រាម, អេតាណុល ៣៧កាដុង និងម្សៅស ៤កញ្ចប់ សង្ស័យសារធាតុគីមីផ្សំ និងវត្ថុតាងមួយចំនួនទៀត

* ខេត្តព្រះសីហនុ៖ បង្ក្រាបបាន ០១ករណី ឃាត់ខ្លួន ០២នាក់ ម្សៅក្រាមពណ៌សថ្លាចំនួន៦កញ្ចប់, ថ្នាំពណ៌ស (សប្បាយ) ចំនួន ១៣កញ្ចប់

* ខេត្តកណ្តាល៖ បង្ក្រាបបាន ០២ករណី ឃាត់ខ្លួន ១១នាក់, អនុវត្តដីកា ២លើក ឃាត់ខ្លួន ០២នាក់ ពីបទជួញដូរសារធាតុញៀន អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ចំពោះបទល្មើសនានាដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនផងដែរ៕

ដកស្រង់ពី៖ Fresh News