Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូតកម្ពុជាប្រចាំអារ៉ាប់អេហ្ស៊ីបជួយពលករខ្មែរនៅហ្ស៊កដានីឲ្យវិល​ត្រលប់មកកម្ពុជាវិញ

  • បោះពុម្ព

ភ្នំពេញៈ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលាថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលជូនពលករ ខ្មែរចំនួន ២៧នាក់ ដែលបានបញ្ចប់កិច្ចសន្យាការងារនៅក្នុងរោងចក្រវាយនភណ្ឌចំនួន ០២ (Vega Textile Co., Ltd.

និង Camel Textile International Corporation) នៅប្រទេសហ្ស៊កដានី ឱ្យបានត្រលប់មកប្រទេសកម្ពុជាវិញ តាមរយៈជើងយន្តហោះរបស់ក្រុមហ៊ុមអាកាសចរណ៍ Qatar Airways លេខ QR401 ចាកចេញពីទីក្រុង Amman ប្រទេសហ្ស៊កដានី

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៩:៤០ ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកាតា និងកូរ៉េ ហើយបានមកដល់កម្ពុជាតាមជើងយន្តហោះ Korean Air លេខ KE ៦៨៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២២:១០។

គួរឱ្យកត់សម្គាល់ផងដែរ ស្ថានឯកអគ្គរាជទូត បានជួយសម្របសម្រួលជូនពលរដ្ឋខែ្មររស់នៅប្រទេសហ្ស៊កដានីបានចំនួន ០៣ លើក សរុបចំនួន ៨៤ នាក់ ឱ្យបានវិលត្រលប់ មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព៕

ដកស្រង់ពី៖ រស្មីកម្ពុជា