Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ ៦៩៧​នាក់ ត្រូវ​បាន​សង្គ្រោះ​ពី​កងកម្លាំង​កងពលតូច​លេខ​៧០

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ និងកម្មកររោងចក្រ ចំនួន ៦៩៧នាក់ ត្រូវបានកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នះ បានជួយដឹកជញ្ជូន ដើម្បីចូលទៅយកសម្ភាររបស់ខ្លួនក្នុងរោងចក្រនឹងដឹកជញ្ជូនប្រជាពលរដ្ឋមួយចំនួននៅក្នុងផ្ទះរបស់ពួកគាត់ផងដែរ។

ក្រោយពេលដែលទឹកបានស្រកអស់ជាច្រើន សូមជម្រាបថា ការដឹកជញ្ជូនកម្មកររោងចក្រ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលកំពុងទទួលរងការលិចលង់ដោយទឹកជំនន់។

សូមជម្រាបថា ខណ្ឌដង្កោ ត្រូវបានរងការលិចលង់ដោយទឹកជំនន់អស់រយៈពេល៦ថ្ងៃមកហើយ។

តាមរបាយករណ៍ របស់លោក ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលទទួលគ្រប់គ្រង់កងសង្គ្រោះមានប្រសាសន៍ថាចាប់ពីថ្ងៃទី១៤រហូតមកដល់ថ្ងៃទី១៩ ខែតុលា នៅផ្សារព្រែកជ្រៃបានសង្គ្រោះ និងដឹកជញ្ជូន ចំនួន ១០៣ដង ស្មើនឹងប្រជាពលរដ្ឋចំនួន ៦៩៧នាក់។ សរុបរួមបានសង្គ្រោះ និងដឹកជញ្ជូន ចំនួន ១,០៦៩ដង ស្មើនឹងប្រជាពលរដ្ឋចំនួន ៥,៤៤១នាក់។

ការដឹកជញ្ជូននេះដែរ បានធ្វើឡើងតាមរយៈរបាយការណ៍ដែលទទួលបានពីលោកមេបញ្ជាការងកងពល បានបញ្ជាក់ថា ក្នុងចំណោមមធ្យោបាយសម្រាប់ដឹកជញ្ជូន និងសង្គ្រោះប្រជាពលរដ្ឋនេះ គឺប្រើប្រាស់អូប័រ ចំនួន ១០គ្រឿង និងកម្លាំងប្រមាណ១០០នាក់ ត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះនេះ។

លើសពីនេះទៅទៀត សម្រាប់កងកម្លាំងរបស់កងពលតូចលេខ៧០ មិនត្រឹមតែទឹកជំនន់ទេ គឺកន្លងមកកម្លាំងបានចុះបេសកកម្មការពារថ្នាក់នាំ បានទៅជួយសង្គ្រោះពន្លត់អគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ និងបានចូលរួមការងារមនុស្សធម៌ជាច្រើនទៀតផងដែរ។

ជាពិសេសលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ តែងតែយកចិត្តទុកដាក់ និងសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ហើយក៏បានដាក់បទបញ្ជាភ្លាមៗ នៅពេលប្រជាពលរដ្ឋមានបញ្ហា ដើម្បីដោះស្រាយការលំបាកទាំងនោះ ជូនដល់ពួកគាត់គ្រប់ពេលវេលា៕

ដកស្រង់ពី៖ កោះសន្តិភាព