Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអំណរគុណក្រុមហ៊ុន ជីប ម៉ុង ចំពោះយុទ្ធនាការ «ទឹកចិត្តកម្ពុជា» !

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ដែលបានផ្តួចផ្តើមយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយ សង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ នៅក្នុងកំឡុងពេលដែលកម្ពុជាកំពុងជួបគ្រោះមហន្តរាយទឹកជំនន់ ។

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុនជីប ម៉ុង ដែលបានប្រគល់ជូនឯកឧត្តម ហ៊ុន ម៉ាណែត នាពេលនេះរួមមាន ៖ ថវិកាចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អង្ករចំនួន ២០០តោន ទឹកសុទ្ធ ៣០០០កេស ភេសជ្ជៈទឹកក្រូចទាំង ៣ រសជាតិ (IZE Cola, IZE Fruit Punch និង IZE Lemon) ចំនួន ១០០០កេស និងភេសជ្ជៈប៉ូវកម្លាំង វើក ៥០០ កេស ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា ៖ «យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នេះ គឺការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ» ។

ឯកឧត្តមបានថ្លែងយ៉ាងដូចនេះកាលពីថ្ងៃទី ១៩ខែតុលា ឆ្នាំ ២០២០មកនេះ នៅក្នុងជំនួបសម្តែងការគួរសម និងប្រគល់ជូនអំណោយ រវាងថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ដែលដឹកនាំដោយអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុម អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង ដើម្បីយកទៅប្រើប្រាស់សកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយទឹកជំនន់ ។

អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាស ន៍ថា៖ «ការឧបត្ថម្ភជាថវិកា និងសម្ភារៈនៅពេលនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងបច្ចុប្បន្នភាពនៃគ្រោះទឹកជំនន់ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងកងកម្លាំងប្រដាប់អាវុធក្នុងគ្រាមានអាសន្ននេះ» ។

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» គឺជាយុទ្ធនាការផ្ដួចផ្ដើមឡើងដោយទឹកបរិសុទ្ធកម្ពុជាដែលជាផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ៕

ដកស្រង់ពី៖ កោះសន្តិភាព