Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជានឹងដាក់ប្រព័ន្ធសុហ្វវែរកែកំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំនេះ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ដើម្បីអភិរក្សអក្ខរខ្មែរក្រុមប្រឹក្សាជាតិ ភាសាខ្មែរ(ក.ជ.ភ.ខ) នៃរាជបណ្ឌិតសភាកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធសុសវែរសម្រាប់កំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងឆ្នាំ២០២០នេះ ។

លោកបណ្ឌិត ឈិត វណ្ណឬទ្ធិ ជំនួយការរាជបណ្ឌិតសភា កម្ពុជាបានលើកឡើងក្នុងសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើភាសារខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុសក្នុងសំណេរ លើស្លាក និងប្រព័ន្ធផ្សព្វផ្សាយ

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅរាជបណ្ឌិតសភាកម្ពុជាថា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជានឹងដាក់ដំណើរប្រព័ន្ធសុសវែសម្រាប់ កែកំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងឆ្នាំ២០២០នេះដោយអ្នកចង់ប្រើប្រាស់អាចដោនឡូតតាមអែបបានដោយមិនចំណាយថវិការនោះទេ ព្រោះថាក្រុមប្រឹក្សា ជាតិភាសាខ្មែរជាអ្នកចំណាយថវិការ ។

លោកបណ្ឌិតបញ្ជាក់ថា ៖«យើងសង្ឃឹមថា កម្មវិឌីនេះមិនហួសពីឆ្នាំនេះទេ ព្រោះថា យើងបានរៀបចំរួចរាល់បាន៩៨ភារយទៅតែនៅសល់តែរឿងមួយ ប៉ុណ្ណោះ គឺផ្នែកបច្ចេកទេសមិនទាន់រួចរាល់នៅពិនិត្យឲ្យបានល្អសិន ។

យើងពិនិត្យសិនកុំឲ្យថា យើងអ្នកត្រួតពិនិត្យគេហើយខុស អីញ្ចឹងខ្ញុំជឿថា យ៉ាងយូរក្នុងរយៈពេល១ខែទៀតយើងអាចនឹងចាប់ផ្តើមបង្ហោះបានហើយ ជាសាធារណជនទូទៅអាចដោនឡូត ដើម្បីប្រើប្រាស់បានដោយមិនគិតថ្លៃនោះទេ»។

លោកបណ្ឌិតបន្តថាអ្នកដែលប្រើអែបនេះអាចធ្វើការផ្ញើចំណុចដែលគិតថាសរសេខុសអក្ខរាវិរុទ្ធខុសមកក្រុមការងារក្រុមប្រឹក្សាជាតិភាសាខ្មែរបាន។

លោកបណ្ឌិតក៏បានលើកឡើងថាការបង្កើតសុសវែរនេះដើម្បីឲ្យសាធារណជនដែលឃើញរូប សញ្ញា ពិសេសស្លាកពាណិជ្ជកម្ម ដែលសរសេរមិនត្រឹមត្រូវ អាចរាយការណ៍មកក.ជ.ភ.ខផ្ទាល់តាមរយៈកម្មវិធីទូរស័ព្ទដៃ ។

ទាក់ទិននឹងប្រសិទ្ធភាពនៃការកែកំហុសពាក្យពេចវិញ លោកបណ្ឌិតមិនទាន់សន្យាបាន ល្អប្រសើរនោះទេព្រោះថា ជាចំណុចទើបសាកល្បង ហើយចំណុចដែលកំហុសឆ្គងនោះខាងក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងកត់ត្រាទុក ដើម្បីធ្វើការកែតម្រូវ ។

លោកបណ្ឌិត ហ៊ាន សុខុមប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានលើកឡើងថា ភាសាកើតជាមួយនឹងកំណើតនៃសង្គមមនុស្សភាសារខ្មែរជាភាសារបស់យើងទាំងអស់គ្នា ។

ទោះបីជាខ្មែរគ្រប់ជំនាន់ខិតខំរកគ្រប់មធ្យោបាយ ដើម្បីអភិវឌ្ឍភាសាជាតិយ៉ាងណាក៏ដោយក៏នៅតែមិនទាន់បំពេញតាមតម្រូវការរបស់សង្គមទាំងស្រុងឡើយ ។

លោកបណ្ឌិតបន្តថាក្រុមប្រឹក្សាជាតិភាសាខ្មែរបានយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវនិងសហការពីគ្រប់មជ្ឈដ្ឋាននៃអ្នកប្រើប្រាស់ភាសាខ្មែរ ក្នុងគោលបំណងរកដំណោះស្រាយលើបញ្ហាដែលចោទ ឡើង ក្នុងភាសាខ្មែរជាជំហានៗមានដូចជាការពិនិត្យអនុម័តបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសទាំង១៧ បច្ចេកទេសដែលស្នើដោយក្រសួងស្ថានព័ននានា និងសំណើររបស់សាធា រណជ នជាដើម។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតសុខ ទូចប្រធានរាជបណ្ឌិតសភាកម្ពុជាបាន លើក ឡើងថា សិក្ខាសាលានេះបានចូលរួមធ្វើបទបង្ហាញពីវាគ្មិនចំនួន៣នាក់បានចូលរួមផ្លាស់ប្តូរបញ្ចេញមតិនិងទស្សនៈល្អៗ ដើម្បីកែលម្អនិងបំពេញបន្ថែមលើចំណុចខ្វះខាតនៃសេចក្តីព្រាង អនុក្រឹ ត្យស្តីពី«ការគ្រប់គ្រងលើកការប្រើភាសាខ្មែរនៅលើរូបសញ្ញា» តាមជំនាញបានបង្ហាញថាភាសាខ្មែររបស់យើងទាំងអស់គ្នា មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ របស់ជាតិ ។

ឯកឧត្តមបណ្ឌិតបន្តថាតាមការស្រាវជ្រាវវិទ្យាសាស្ត្របានរកឃើញថាកំហុសនៃការប្រើប្រាស់ភាសាខ្មែរលើរូបសញ្ញាមានដល់២៥ភាគរយគឺកំហុសក្នុងការសរសេស្រៈ ព្យញ្ជានៈ វណ្ណយុត្ត ការសរសេជាព្យាង្គតម្រួត ឬព្យាង្គរាយ និងកំហុសវេយ្យាករណ៍ ។

សម្រាប់កំហុសក្នុងភាសាខ្មែរឯកឧត្តមបណ្ឌិតសុខ ទូច បានបញ្ជាក់ថា៖«ខ្ញុំយល់ថា កំហុសដែលកើតដោយអចេតនាទាំងនេះ ទំនងជាមកពីមន្ត្រីមួយចំនួននៅក្នុងក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនឹងការគ្រប់គ្រងលើរូបសញ្ញាអាចខ្វះការប្រុងប្រយ័ត្នចំពោះការប្រើភាសាខ្មែរ ។

ម្យ៉ាងទៀតអាជីវករខ្លះលើករូបសញ្ញារបស់ខ្លួនមិនបានសុំការអនុញ្ញាត ឬឆ្លងការត្រួតពិនិត្យពីក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធឡើយ ។

កំហុងទាំងនេះយើងមិនទាន់គិតដល់ក្រុមជាងធ្វើរូបសញ្ញាដែលមិនសូវមានចំណេះដឹងក្នុងការប្រើភាសាខ្មែរផង ។

ដូច្នេះតើការៀន និងការបង្រៀនភាសាខ្មែរយើងមានប្រសិទ្ធភាពកម្រិតណា?»៕

ដកស្រង់ពី៖ កោះសន្តិភាព