Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ ​៖ ទោះ​មាន​បរទេស​ខ្លះ​ប្រកាស​ថា ​ផ្តល់​ជំនួយតែ​ដល់​ម៉ោង​១​នេះ​អត់​ទាន់​បាន​ទទួល​មួយ​សេន​ទេ

  • បោះពុម្ព

រាជធានីភ្នំពេញ៖ នាឱកាសចុះចែកអំណោយដល់ពលរដ្ឋជាង ២ ម៉ឺនគ្រួសារនៅខេត្តបន្ទាយមានជ័យដែលជាខេត្តមួយរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេក្នុងចំណោម ១៩ ខេត្ត-រាជធានី កំពុងជន់លិចដោយជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសឲ្យដឹងថា កន្លងមកបើទោះបីជាមានបរទេសខ្លះប្រកាសថាជួយកម្ពុជាសម្រាប់គ្រោះទឹកជំនន់នោះ តែមកដល់ម៉ោងជាង១០ព្រឹក ថ្ងៃទី២១ ខែតុលានេះ គឺកម្ពុជាពុំទាន់បានទទួលជំនួយមួយកាក់មួយសែនពីបរទេសដើម្បីជួយជនរងគ្រោះដោយទឹកជំនន់ទេ ។

«ទោះមានបរទេសខ្លះប្រកាសថាផ្តល់ជំនួយ តែដល់ម៉ោង១នេះអត់ទាន់បានទទួលមួយសេនទេ» ។

នេះជាការបញ្ជាក់របស់សម្តេចតេជោនាឱកាស ចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ហេតុដូច្នេះហើយទើបសម្តេចចង់បញ្ជាក់រាជរដ្ឋាភិបាលមិនដែលធ្វេសប្រហែសនោះទេ គឺតែងតែត្រៀមបំរុងជួយពលរដ្ឋរងគ្រោះជានិច្ច ។

សម្តេចតេជោ បានថ្លែងថាជំនន់ទឹកភ្លៀងក្នុងឆ្នាំនេះគឺមានសភាពធ្ងន់ធ្ងរដូចគ្រោះធម្មជាតិកាលពី ៧០ ឆ្នាំ ហើយសម្តេចក៏បានបង្ហាញនូវការចូលរួមសោកស្តាយជាមួយនឹងផលប៉ះពាល់ដល់បងប្អូនខ្មែរ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង រំខានដល់ការបង្កបង្កើនផល ជាពិសេសគឺខេត្តបន្ទាយមានជ័យមានអ្នកស្លាប់បាត់បង់ជីវិតដោយទឹកជំនន់ដល់ទៅ ១៨ នាក់ ក្នុងចំណោម ៣៤ នាក់ទូទាំងប្រទេស ។

យ៉ាងណាមិញសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនពលរដ្ឋខ្មែរថា «នៅពេលដែលមានបញ្ហាកើតឡើង យើងមិនដែលរត់ចោលគ្នាទេ យើងតែងតែជួយគ្នា មានសប្បុរជនជាច្រើនចូលរួម» ។

សម្តេចតេជោ បានបញ្ជាក់ថានៅខេត្តបន្ទាយមានជ័យ គឺមានជាង ៣ ម៉ឺនគ្រួសាររងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ តែនៅព្រឹកថ្ងៃទី២១ តុលានេះ គឺសម្តេចគ្រោងនឹងចែកជូនជាង ២ ម៉ឺនគ្រួសារហើយ ដូច្នេះសម្តេចបានបញ្ជាទៅអភិបាលខេត្តត្រូវស្រង់ស្ថិតិពលរដ្ឋរងគ្រោះជាង ១ ម៉ឺនគ្រួសារ បន្ថែមទៀត ។

សម្តេចតេជោ បានបញ្ជាក់ថាគ្រោះមហន្តរាយធម្មជាតិកើតមានមិនមែនតែនៅកម្ពុជានោះទេ ហេតុដូច្នេះសម្តេចបានបញ្ជាក់ថា ក្រុមប្រតិកម្មរហ័សរបស់រដ្ឋាភិបាលគួរប្រមូលនូវព័ត៌មានពីបរទេសអំពីទឹកជំនន់កំពុងវាយលុយនៅប្រទេសបារាំង ទីក្រុងបារីស ប្រទេសថៃ ប្រទេសវៀតណាម ថាពេលនេះកំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាងកម្ពុជាទៀតផង ។

ដូចករណីបាក់អគារនៅខេត្តព្រះសីហនុ និងខេត្តកែប ក៏មានវិធានការណ៍ចាក់ផ្សាយឲ្យឃើញនូវការបាក់អគារនៅអាមេរិក បង់ក្លាដែស និងបណ្តាប្រទេសជាច្រើនទៀតដែលមានស្ថានភាពធ្ងន់ធ្ងរជាងកម្ពុជាខ្លាំង ។

សម្តេចបានបញ្ជាក់ថាខណៈកម្ពុជាកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ក៏មានប្រទេសខ្លះកំពុងរងគ្រោះដោយភ្លើងឆេះព្រៃផងដែរ ដូច្នេះរឿងគ្រោះធម្មជាតិវាបែបនេះឯង ប្រទេសខ្លះរងគ្រោះភ្លើងឆេះព្រៃ គ្រោះរន្ធួយដី ជាដើម ។

សូមរម្លឹកថា កាលពីសប្តាហ៍មុនអាមេរិកបានប្រកាសថា នឹងផ្តល់ជំនួយបន្ទាន់ ឆ្លេីយតបគ្រោះ ជំនន់ទឹកភ្លៀង នៅកម្ពុជាចំនួន១ សែនដុល្លារអាមេរិក ៕

ដកស្រង់ពី៖ កោះសន្តិភាព