Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី វង សូ​តៈ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ប្រព្រឹត្តទៅ ប្រកបដោយ​គុណប្រយោជន៍​

  • បោះពុម្ព

កំពង់ធំ-ស្ទោងៈ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកឡើងអំពីទិដ្ឋភាពទូទៅ នៃ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ថា “ និយាយជារួម ពោលគឺតាំងពីពេលចាប់ផ្តើមដំណើរការ

រហូតមកដល់ពេលនេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ នេះ បានប្រព្រឹត្តទៅដោយរលូន សូម្បីតែគ្រោះទឹកជំនន់នាពេលបច្ចុប្បន្ននេះ

ក៏មិនបានបន្ទច់បង្អាក់ដល់ដំណើរការបើកប្រាក់ជូនប្រជាជនគោលដៅដែរ ហើយកាន់តែគួរឱ្យរីករាយជាងនេះទៅទៀតនោះ គឺប្រជាជនដែលអ្នកទទួលផល ភាគច្រើនបំផុត បានយកថវិកានោះ ទៅប្រើប្រាស់ចំគោលដៅ ផ្តល់ជាប្រយោជន៍ ដល់ជីវភាពគ្រួសារ ខណៈអ្នកខ្លះ យកទៅផ្តួចផ្តើមមុខរបររបស់ខ្លួនដែលអាចបានជាប្រយោជន៍សម្រាប់ជីវភាពគ្រួសាររបស់ពួកគាត់វែងឆ្ងាយទៅមុខទៀត “ ។

លោក វង សូត ថ្លែងប្រកបដោយមោទកភាពបែបនេះ នាឱកាសជួបសំណេះសំណាល និង ចែកអំណោយដល់ប្រជាជនដែលជាអ្នកទទួលផល និង អ្នករងគ្រោះដោយទឹកជំនន់ ចំនួន ២០០ គ្រួសារ នៅក្នុងឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្ត កំពង់ធំ នាព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ ។

លោក វង សូត បានបន្ថែមថា អ្វីដែលយើងបានឃើញផ្ទាល់គឺមានគ្រួសារខ្លះ បានយកថវិកានោះ ទៅទិញមាន់ មកចិញ្ចឹម ដែលឥឡូវនេះ មាន់របស់ពួកគាត់ កំពុងចាប់ផ្តើមកើនចំនួនបណ្តើរៗហើយ ខណៈគ្រួសារខ្លះ មានភាពធូរស្រាលមួយកម្រិតដោយសារតែថវិកានេះ ដូចជាគ្រួសារខ្លះ គឺជាមនុស្សចាស់ជរា ហើយត្រូវនៅទទួលបន្ទុករ៉ាប់រងមើលថែរក្សាចៅតូចៗរបស់ពួកគាត់ទៀតផង ( ព្រោះឪពុកម្តាយកុមារទាំងនោះធ្វើចំណាកស្រុក ) ចំណែកពេលខ្លះ ប្រជាជន បានពោលសរសើររាជរដ្ឋាភិបាល កម្ពុជា យ៉ាងខ្លាំងលើសពីអ្វីដែលជាការរំពឹងទុកទៅទៀត។

គប្បីរំឭកថា កាលពីថ្ងៃទី ១៩ និង ទី ២០ ខែ តុលា ឆ្នាំ ២០២០ នេះ លោក វង សូត បានជួបសំណេះសំណាល និង ចែកអំណោយដល់ប្រជាជនដែលជាអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ និង ប្រជាជនដែលកំពុងរងគ្រោះដោយទឹកជំនន់នៅ ៣ ខេត្ត គឺស្រុក ថ្មគោល ខេត្ត បាត់ដំបង ៣០០ គ្រួសារ , ក្រុង សេរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ៣០០ គ្រួសារ និង ស្រុក ពួក ខេត្ត សៀមរាប ២០០ គ្រួសារ ។

ដូច្នេះបើបូកសរុបបញ្ចូលគ្នាទាំងនៅ ឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្ត កំពងធំ នេះ ២០០ គ្រួសារទៀតនោះ គឺលោករដ្ឋមន្ត្រី វង សូត បានជួបប្រជាជនសរុប ១ ០០០ គ្រួសារគត់ ក្នុងរយៈពេល ៣ ថ្ងៃនេះ ។

លើសពីនេះទៀតនោះ គឺថា នៅរាល់បន្ទាប់ពីការជួបសំណេះសំណាល និង ចែកអំណោយទាំងនោះទៅ លោក វង សូត ក៏តែងតែបានចុះជួបសំណេះសំ និង ពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមភូមិនានា ដល់ខ្នងផ្ទះប្រជាជនអ្នកទទួលផលពីកម្មវិធី និង អ្នករងគ្រោះដោយទឹកជំនន់

ដែលនោះគឺជាមូលហេតុដ៏សំខាន់មួយ នាំឱ្យលោករដ្ឋមន្ត្រីហ៊ានអះអាងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានប្រព្រឹត្តទៅប្រកបដោយគុណប្រយោជន៍ ព្រោះអ្វីៗដែលលោកបានឃើញ និង បានឮ ដោយផ្ទាល់ ហើយក៏មិនមានការរៀបចំដោយអ្នកណាម្នាក់ដែរ ។

ក្រៅពីនោះទៅ លោក វង សូត ក៏តែងតែបានជួបពិភាក្សាពិនិត្យនូវដំណើរការកម្មវិធីនេះជាមួយអ្នកប្រតិបត្តិក គឺមន្ត្រីក្រុមប្រឹក្សាឃុំ និង បញ្ជរដែលជាអ្នកបើកប្រាក់ជូនប្រជាជនផងដែរ ។

លោក វង សូត បានទទួលស្គាល់ថា អ្នកទទួលផលតិចតួច ( ប្រហែលជាតិចតួចបំផុត ) មិនទាន់បានប្រើប្រាស់ថវិកាដែលរាជរដ្ឋាភិបាលបើកផ្តល់ជូនតាមរយៈកម្មវិធីខាងលើនេះ បានដោយល្អ និង ប្រកបដោយគុណប្រយោជន៍នៅឡើយទេ ដែលចំពោះអ្នកទាំងនោះ លោក វង សូត មិនមានវិធានការអ្វីក្រៅតែអំពីការអំពាវនាវ និង ពន្យល់ណែនាំឡើយ ។

គប្បីរំឭកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានចាប់ផ្តើមកាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ ពោលគឺរហូតមដក់ដល់ពេលនេះ គឺជាខែទី ៤ ហើយ ដោយកម្មវិធីបានចំណាយថវិកា ( របស់រាជរដ្ឋាភិបាល ) ប្រមាណជា ១០៨ លានដុល្លារអាមេរិក ហើយ គិតត្រឹមម៉ោង ៦ និង ០០ នាទី ល្ងាចថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ ។

នេះបើតាមការឱ្យដឹងរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច ដែលអ្នកដឹកនាំអនុវត្តដោយផ្ទាល់នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើនេះ ។

កគប្បីរំឭកផងដែរថា រាជរដ្ឋាភិបាល កម្ពុជា បានប្រកាសជាផ្លូវការហើយថា នឹងបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ នេះ រយៈពេល ៣ ខែទៀត ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៥ ខែ តុលា ហើយនឹងបញ្ចប់ទៅនៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០ នេះ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា