Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីអំពាវនាវឱ្យរួមគ្នាអភិរក្សសត្វផ្សោត ទន្លេមេគង្គដែលកំពុង ប្រឈមការផុតពូជ

  • បោះពុម្ព

ភ្នំពេញ៖មន្រ្តីនៃរដ្ឋបាលជលផលបានអំពាវនាវឱ្យគ្រប់ភាគីរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាឱ្យបានគង់វង្សសំដៅធ្វើយ៉ាងណាឱ្យសត្វប្រភេទនេះរស់នៅកម្ពុជាឱ្យបានជាប់គង់វង្សយូរអង្វែង ខណៈដែលសត្វប្រភេទនេះកំពុងទទួលរងការប្រឈមជាបន្តបន្ទាប់ដែលអាចឈានទៅរកការផុតពូជណាមួយនៅថ្ងៃខាងមុខ។

ការអំពាវនាវបែបនេះធ្វើឡើងដោយលោក ស្រ៊ុនលឹមសុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិESCAP និងអគ្គនាយករងនៃរដ្ឋបាលជលផល នាកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសអំពីការសិក្សាលើចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ។

ថ្លែងក្នុងកិច្ចប្រជុំនេះលោក ស្រ៊ុនលឹមសុងបានបញ្ជាក់ថាចំនួនប៉ាន់ប្រមាណសរុបក្នុងឆ្នាំ២០១៧សត្វផ្សោតមានប្រមាណ៩២ក្បាល។ចំណែកចំនួនប៉ាន់ប្រមាណថ្មីដែលទទួលបានក្នុងឆ្នាំ២០២០គឺមានប្រមាណ៨៩ក្បាល។

ចំពោះការចេះតែថយចុះនៃចំនួនសត្វផ្សោតនេះដែរដោយសារថាវាប្រឈមការគំរាមកំហែងជាច្រើនដូចជា ការទាក់ជាប់ទៅនឹងមងនេសាទនៅក្នុងតំបន់គ្រប់គ្រងសត្វនិងការពារសត្វ សកម្មភាពនេសាទខុសច្បាប់ដោយប្រើ ឧបករណ៍ នុយនេសាទដែលមានជាតិពុល និងការនេសាទហួសកម្រិត អាស្រ័យដោយកំណើនប្រជាជននិងទំបន់ វារីអគ្គិសនីនៅចរន្តទឹកខាងលើ។

ជាមួយចំនួនសត្វផ្សោតចេះតែមានការថយចុះនេះដែរលោកស្រ៊ុនលឹមសុងបានអំពាវនាវឱ្យគ្រប់ភាគីចូលរួមអភិរក្សសំដៅការពារសត្វដ៏កម្រនេះដើម្បីបានជាប់គង់វង្សយូរអង្វែងដល់កូនចៅជំនាន់ក្រោយបន្តទៀត។

លោកសេងទៀក នាយកអង្គការ WWF បានឱ្យដឹងថាបើទោះបីចំនួនសត្វផ្សោតឆ្នាំ២០១៧ដល់ឆ្នាំ២០២០មានការថយចុះតិចតួចក្តី ប៉ុន្តែយ៉ាងណាលោកមានប្រសាសន៍ដែរថាចំនួនសត្វផ្សោតបច្ចុប្បន្ននេះមានកាន់តែតិចតួចដែលនាំឱ្យក្តីព្រួយបារម្ភ ហើយយើងចំបាច់ត្រូវតែនាំគ្នាអភិរក្សឱ្យខានតែបាន៕

ដកស្រង់ពី៖ រស្មីកម្ពុជា