Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​អប់រំអនុញ្ញាត​​ដំណើរការ​ឡើង​វិញសេវា​ដឹក​សិស្ស សេវា​បណ្ណាល័យ និង​សេវា​អាហារ​ដ្ឋា​ន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ អនុញ្ញាតជាគោលការណ៍ឱ្យបើកដំណើរការឡើងវិញ សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាឯកជន។

សេចក្តីប្រកាស នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ បានបន្តថា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអាណាព្យាបាល ក្នុងការប្រើប្រាស់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ក្រសួងអនុញ្ញាតជាគោលការណ៍ឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ដែលបានទទួលលិខិតអនុញ្ញាតឱ្យបើដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អាចដំណើរការនូវសេវាខាងលើនេះ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ករណីក្រសួងពិនិត្យឃើញ ថាគ្រឹះស្ថានសិក្សាណាមិនបានអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ក្រសួងនឹងអនុវត្តវិធានការនានា ដែលមានជាធរមាន។ ខាងក្រោមនេះ ជាគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់សេវារថយន្តដឹកសិស្ស និងសេវាបណ្ណាល័យ ៖

១- សេវារថយន្តដឹកសិស្ស ៖ រម្ងាប់មេរោគក្នុងរថយន្តនៅមុនពេល និងក្រោយពេលដឹកសិស្ស បើបង្អួចឬវាំងននក្នុងរថយន្ត ឱ្យខ្យល់ចេញចូលបានល្អ ករណីរថយន្តបើកម៉ាស៊ីនត្រជាក់សូមរក្សាសីតុណ្ហភាព មិនឱ្យទាបជាង ២៤ អង្សាសេ អ្នកបើកបរ និងសិស្សឱ្យពាក់ម៉ាស់ ឬរបាំងការពារត្រឹមត្រូវ និងជាប់ជាប្រចាំពេលធ្វើដំណើរ ក្នុងរថយន្ត

ពិនិត្យកម្តៅសិស្សមុនអនុញ្ញាតឱ្យឡើងជិះរថយន្ត ប្រសិនបើឃើញថាមានកម្តៅលើសពី ៣៧,៥ អង្សាសេ ឬមានជំងឺផ្តាសាយ មិនត្រូវអនុញ្ញាតឱ្យសិស្សឡើងជិះរថយន្តនោះទេ ហើយណែនាំឱ្យរកសេវាព្យាបាលសមស្រប កំណត់ឱ្យសិស្សលាងសម្អាតដៃនឹងអាល់កុល ឬដែលលាងសម្អាតដៃរយៈពេល ២០ វិនាទីមុនពេលអនុញ្ញាតឱ្យឡើងជិះរថយន្ត

ណែនាំសិស្សឱ្យអង្គុយដោយទុកចន្លោះ១កៅអី ហើយហាមប៉ះពាល់គ្នាឬប្រលែងគ្នាក្នុងរថយន្ត និងចុះពីរថយន្តតាមលំដាប់លំដោយម្តងម្នាក់។

២- សេវាបណ្ណាល័យ ៖ រម្ងាប់មេរោគនៅក្នុងបណ្ណាល័យរៀងរាល់ថ្ងៃ ដោយជូតសម្អាតលើសម្ភារដែល ប៉ះពាល់ញឺកញាប់ដូចជា តុ កៅអី ដៃទ្វារ ដៃបង្អួចជាដើម បណ្ណារក្ស និងអ្នកសិក្សាត្រូវពាក់ម៉ាស់ ឬរបាំងការពារ ជាប់ជាប្រចាំ នៅក្នុងបណ្ណាល័យ ពិនិត្យកម្តៅបុគ្គលិកអប់រំ

និងអ្នកសិក្សាមុនអនុញ្ញាតឱ្យចូលបណ្ណាល័យ ប្រសិនបើរកឃើញអ្នកមានកម្តៅលើ ៣៧,៥ អង្សាសេ ឬមានជំងឺផ្តាសាយ មិនត្រូវអនុញ្ញាតឱ្យចូលបណ្ណាល័យឡើយ ហើយណែនាំឱ្យរកសេវាព្យាបាលសមស្រប ណែនាំបណ្ណារក្ស

និងអ្នកសិក្សាលាងសម្អាតដៃ នឹងទឹកស្អាត និងសាប៊ូរយៈពេល ៤០វិនាទី ឬទឹកអាល់កុល ឬជែលលាងសម្អាតដៃរយៈពេល ២០ វិនាទីមុន ពេលអនុញ្ញាតឱ្យចូលបណ្ណាល័យ៕

ដកស្រង់ពី៖ Fresh News