Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហាងឆេងប្រាក់រៀលមានកម្លាំងយ៉ាងណាធៀបនឹងប្រាក់ប្រទេសសំខាន់ៗទាំងនេះ !

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀ បនឹងប្រាក់នៃបណ្តាប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៦ខែតុលា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៧៥ រៀល, ១អឺរ៉ូ ទិញចូល ៤៨២៨ រៀល លក់ចេញ ៤៨៧៦ រៀល ខណៈដែល ១ដុល្លារអូស្ត្រាលី ទិញចូល ២៩០៧ រៀល និងលក់ចេញ ២៩៣៦ រៀល ។

ទន្ទឹមនេះសម្រាប់ហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១យន់ ចិន ទិញចូល ៦១០ រៀល លក់ចេញ ៦១៦ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៨៩១ រៀល លក់ចេញ ៣៩៣០ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៦១ រៀល លក់ចេញ ៣៦៥ រៀល ។

ជាមួយគ្នានេះសម្រាប់ហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០០១ រៀល លក់ចេញ ៣០៣១ រៀល ខណៈ ១បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣២ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕

ដកស្រង់ពី៖ កោះសន្តិភាព