Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ ហ៊ុន សែន​នឹង​អញ្ជើញ​ចែក​ស្រូវពូជ​ដល់​ប្រជាកសិករ​ប្រ​មាណ​ជិត​២​ម៉ឺន​គ្រួសារ​នៅ​ខេត្តពោធិសាត់​នៅ​ចុង​សប្តាហ៍​នេះ

  • បោះពុម្ព

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន១៧,៧៥៧គ្រួសារដែលទទួល រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី៧ខែវិច្ឆិកា២០២០ ។

រុបថតសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះចែកជំនួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២២ ខែ តុលា២០២០ ៕

(រូបថតតារារិទ្ធ) បើយោងតាមការអញ្ជើញចុះពិនិត្យទីតាំងនិងត្រៀមរៀបចំពិធីសំណេះសំណាលនិងចែកពូជស្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់របស់លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនាថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២០បានឲ្យដឹងថា៖ពិធីសំណេះសំណាលនិងចែកពូជស្រូវនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនៅពីកន្លែងជ្សេងគ្នាមួយកន្លែងនៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ដោយមានប្រជាកសិករចំនួន ១២,០៤៦ គ្រួសារនិងនៅបរិវេណវិទ្យាល័យអូរតាប៉ោងចំនួន ៥,៧១១ គ្រួសារទៀត។

គួរបញ្ជាក់ថាបន្ទាប់ពីទទួលរងនូវជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាគិតត្រឹមថ្ងៃទី ២១ ខែតុលាឆ្នាំ២០២០កន្លងទៅក្នុងខេត្តពោធិ៍សាត់បានទទួលរងគ្រោះនូវជំនន់ទឹក ភ្លៀងដែលហូរធ្លាក់ពីស្រុកវាលវែងនិងស្រុកភ្នំក្រវាញបានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋប៉ះពាល់ប្រជាពលរដ្ឋចំនួន២៩.១៧៣គ្រួសារ,ផ្ទះចំនួន២៤.៧៧២ខ្នង,មនុស្សចំនួន ៥៤. ៦៤៤នាក់,ស្រូវចំនួន៣៥.៩៤៣ហិកតា,ដំណាំកសិឧស្សាហកម្មចំនួន៣.៨១៦ហិកតា,ដំ ណាំរួមផ្សំគ្រប់ប្រភេទសរុបចំនួន៦.២៨០ហិកតា,

ទឹកលិចផ្លូវ(ផ្លូវកៅស៊ូ,គ្រួសក្រ ហមនិងផ្លូវដីស)សរុបប្រវែង៣៣៦.៥៨៨ម៉ែត្រ,សាលាចំនួន២៦សាលា,វត្តអារាមចំនួន៣៣វត្ត,មណ្ឌលសុខភាពចំនួន៣មណ្ឌល,ប្រឡាយមេនិងប្រឡាយរងប្រវែង៤០.១៣០ម៉ែត្រ,ទំនប់ប្រវែង

៣.៥០០ម៉ែត្រ,អណ្តូងលិចទឹកចំនួន៤៨៩អណ្តូង,បង្គន់លិចទឹកចំនួន៣០.២៨០បង្គន់,ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពចំនួន៤០កន្លែងស្មើ នឹង១.៩១១គ្រួ សារ,ក្រុងស្រុកចំនួន៤ស្មើនឹង១៧ឃុំ-សង្កាត់ប៉ះពាល់សត្វគោក្របីសរុបចំនួន១៧.៧៤៦ក្បាលនិងលង់ទឹកស្លាប់ចំនួន០៦នាក់។

ខូចខាតស្រូវទាំងស្រុងចំនួន ១០.៥៤៥ហិកតា,ខូចខាតដំណាំរួមផ្សំគ្រប់ប្រភេទសរុបចំនួន២.៥១៤ហិកតា,ខូចផ្លូវនិងដាច់ផ្លូវ

(ផ្លូវកៅ ស៊ូ,គ្រួស ក្រហមនិងផ្លូវដីស)ចំនួន៣៤១ខ្សែសរុបប្រវែង១៦៨.៦៥៧ ម៉ែត្រ,ខូចស្ពានចំ នួន២០កន្លែង,បាក់ទំនប់០៩កន្លែង,ខូចលូចំនួន២៤កន្លែង,បាក់ភ្លឺប្រឡាយមេចំនួន០៣កន្លែង និងផ្ទះសំបែងប្រជាពលរដ្ឋខូចខាតទាំងស្រុងចំនួន៤៦ខ្នង ៕

ដកស្រង់ពី៖ រស្មីកម្ពុជា