Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ចែក​ស្រូវពូជ ១៧១ តោន និង​ពូជ​បន្លែ ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តកំពង់ឆ្នាំង​

  • បោះពុម្ព

កំពង់ឆ្នាំងៈ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះខេត្តកំពង់ឆ្នាំង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និងចែកស្រូវពូជចំនួន ១៧១ តោន និងពូជបន្លែ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង ចំនួន ១.៧១០ គ្រួសារ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅបរិវេណវត្តត្រពាំងជុំ ភូមិតាសុខ ឃុំសែប ស្រុកកំពង់ត្រឡាច ។

ប្រជាពលរដ្ឋទាំង ១.៧១០ គ្រួសារនេះ ក្នុងនោះមាន មកពីស្រុកបរិបូណ៌ ចំនួន ២២៥ គ្រួសារ ស្រុកជលគីរី ចំនួន ៥៦៧ គ្រួសារ ស្រុកកំពង់លែង ចំនួន ១៥២ គ្រួសារ ស្រុកកំពង់ត្រឡាច ចំនួន ៣២២ គ្រួសារ ស្រុករលាប្អៀរ ចំនួន ៤១៤ គ្រួសារ និងក្រុងកំពង់ឆ្នាំង ចំនួន ៣០ គ្រួសារ ដោយមួយគ្រួសារ ទទួលបាន ស្រូវពូជ ១០០ គីឡូក្រាម និងពូជបន្លែ ៦ មុខ ដែលជាអំណោយ របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

លោករដ្ឋមន្ត្រី បានសម្តែងនូវ អារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខ ជាមួយបងប្អូន ជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្ត កំពង់ឆ្នាំង និងបានលើកទឹកចិត្ត ជំរុញឱ្យកសិករ ត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាម ដើម្បីស្តារ ផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រីឡើងវិញ។

ទន្ទឹមនឹងនេះ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺកូវីដ១៩ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នា ទប់ស្កាត់៕

ដកស្រង់ពី៖ រស្មីកម្ពុជា