Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បន្ត​ជួយ​ពលរដ្ឋ​នៅតាម​សហគមន៍​តាមរយៈ​ការឧបត្ថម្ភ​អង្ករ​ដល់​សាលា​រាជធានី​ភ្នំពេញ​

  • បោះពុម្ព

ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជួយដល់ជនរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ក្នុងប្រទេសកម្ពុជាតាមរយៈការឧបត្ថម្ភនូវទឹកប្រាក់ ៥៥.០០០ ដុល្លារអាមេរិកដល់សាលារាជធានីភ្នំពេញនាពេលថ្មីៗនេះ។

ទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញអង្ករប្រមាណ ១០០ តោនដើម្បីចែកជូនដល់ពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ការគំរាមកំហែងនៃជំងឺកូវីដ-១៩ បានបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សហគមន៍។

ក្នុងពេលថ្មីៗនេះរដ្ឋាភិបាលបានប្រកាសអំពីការបិទសាលារៀននិងកន្លែងកម្សាន្តក្នុងរាជធានីភ្នំពេញនិងទីរួមខេត្តកណ្តាលបណ្តោះអាសន្នរយៈពេល២សប្តាហ៍។

គិតត្រឹមថ្ងៃអង្គារ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣០៣ នាក់ដែលក្នុង នោះមានអ្នកជាសះស្បើយ ២៩១ នាក់ និងកំពុងសម្រាកព្យាបាល ១២ ករណី។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen ,នាយកគ្រប់គ្រងហិរញ្ញវត្ថុនិងប្រតិបត្តិការលោកCherchi Chen នាយកប្រតិបត្តិហិរញ្ញវត្ថុលោក Sean Tanនិងនាយកប្រតិបត្តិធនធានមនុ ស្សលោកHein Dames បានអញ្ជើញចូលរួមក្នុងពិធីប្រគល់និងទទួលអំណោយនេះ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា“តាងនាមឲ្យពលរដ្ឋនៅក្នុងសហគម ន៍យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការឧបត្ថម្ភរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។

ទឹកជំនន់ក្នុងឆ្នាំនេះមានទំហំធំដែលបង្កផលប៉ះពាល់ដល់ប្រជាជនជាច្រើននៅតាមសហគមន៍ ខណៈជំងឺរាតត្បាតកូវីដ-១៩ ក៏បានបង្កបញ្ហាដល់គ្រប់គ្នាផងដែរជាពិសេសអ្នកដែលបានបាត់បង់ឱកាសការងារ។

តាមរយៈការបរិច្ចាគអង្ករដ៏មានសារសំខាន់នេះ យើងអាចជួយសម្រួលការលំបាកបានខ្លះដែលអ្នកដែលកំពុងត្រូវការជំនួយបំផុត”។

ចំណែក លោក Pern Chen បានឲ្យដឹងផងដែរថា “ពាក្យស្លោករបស់ណាហ្គាវើលដ៍បេះដូងសប្បុរស គឺ ‘យើងបម្រើកម្ពុជា’”។

“គំនិតផ្តួចផ្តើមការងារសង្គមដែលបាន និងកំពុងបន្តរបស់យើង គឺឧបត្ថម្ភគាំទ្រដល់សហគមន៍ដែលត្រូវការជំនួយបំផុត ជាពិសេសនៅក្នុងពេលវិបត្តិជំងឺរាតត្បាតនេះ។ យើងសង្ឃឹមថា អំណោយជាអង្កររបស់យើង នឹងជួយសម្រាលការលំបាកខ្លះដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ពីការផ្ទុះនៃជំងឺដ៏កាចសាហាវនេះ។

យើងក៏សូមកោតសរសើរដល់មន្ត្រីរបស់សាលារាជធានីភ្នំពេញផងដែរដែលបានធ្វើការឥតមាននឿយហត់ជួយដល់សហគមន៍ និងសម្របសម្រួលការដឹកជញ្ជូនអង្ករ”។

លោក Pern Chen បានធ្វើការកត់សម្គាល់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានបរិច្ចាគទឹកប្រាក់ ៥៥.០០០ដុល្លារអាមេរិកដល់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១៩ ខែតុលាដើម្បីទិញអង្ករចែកជូនដល់ជនរងគ្រោះដោយសារទឹកជំនន់។

ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានឧបត្ថម្ភបរិក្ខារមួយចំនួនដល់សាលារាជធានីភ្នំពេញផងដែរកាលពីខែឧសភាដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដែលការឧបត្ថម្ភនេះគឺជាផ្នែកមួយនៃការឧបត្ថម្ភបរិក្ខារពេទ្យនិងឧបករណ៍វេជ្ជសាស្ត្រដល់ស្ថាប័នរដ្ឋក្នុងអំឡុងពេល ៥ ខែកន្លងមកដើម្បីឆ្លើយតបទៅនឹងការផ្ទុះនៃជំងឺរាតត្បាតដែលមានទឹកប្រាក់សរុបជាង ១១៨.០០០ ដុល្លារអាមេរិក។

គួរដឹងផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភដល់ក្រសួងសុខាភិបាលនូវផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតដើម្បីរក្សាសុវត្ថិភាពដល់សិស្សានុសិស្សនៅតាមសាលារៀនដែលបើកដំណើរការឡើងវិញ ម៉ាស៊ីនធ្វើតេស្តរកមេរោគ ១ គ្រឿង ឧបករណ៍ធ្វើតេស្តរកមេរោគ ៦.៤០០ ឈុត ឧបករណ៍ប្រមូលសំណាក ៣.០០០ ឈុត កុំព្យូទ័រយួរដៃ ៥ គ្រឿង និងជែលលាងដៃ ៥០០ ដប។

លើសពីនេះ ម៉ាស់មុខសរុប ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុល ៧២០ លីត្រត្រូវបានឧបត្ថម្ភដល់ក្រសួងអប់រំយុវជននិងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិនិងសាលារាជធានីភ្នំពេញផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា