Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទំនិញ​នាំ​ចេញពី​កម្ពុជា​កើន​ជាង ២១% ខណៈ​ការ​នាំ​ចូល​ធ្លាក់​ចុះ​ដោយសារ​កូ​វី​ដ១៩

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេល ១១ខែឆ្នាំ ២០២០នេះការនាំចេញមុខទំនិញពីកម្ពុជាមាន ការកើនឡើងរហូតដល់ជាង ២១% ខណៈបរិមាណនៃមុខទំនិញនាំចូលមានការធ្លាក់ចុះជាង ៦% បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ។

យោងតាមស្ថិតិរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបង្ហាញថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២០នេះ បរិមាណទំនិញនាំចូលឆ្លងកាត់កំពង់ផែសរុបជាង ៤លាន ៣សែនតោន ពោលគឺមានការធ្លាក់ចុះ ៦.១០% ហើយបរិមាណមុខទំនិញនាំចេញមានជាង ១លាន ៥សែន តោន កើនឡើងប្រមាណ ២១.៨៤% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ។

លោក អ៊ុក សុមេធី ប្រធានការិយាល័យស្ថិតិនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន ប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី ២១ខែធ្នូនេះថា បរិមាណមុខទំនិញនាំចូលមានការធ្លាក់ចុះភាគ ច្រើនជាងជាសម្ភារសំណង់ ព្រោះការសាងសង់នៅក្នុងប្រទេសរបស់ក្រុមហ៊ុនមួយចំនួនត្រូវ បានផ្អាកដំណើរការ ។

ដោយឡែកបរិមាណនៃមុខទំនិញនាំចេញពីកម្ពុជានៅតែមានការកើន ឡើងដោយសារមុខទំនិញនៅក្នុងវិស័យកាត់ដេរ និងការនាំចេញអង្ករ ។

ប្រធានការិយាល័យរូបនេះលើកឡើងទៀតថា កំពង់ផែស្វយ័តក្រុងព្រះសីហនុជាច្រក មួយយ៉ាងសំខាន់សម្រាប់តសេដ្ឋកិច្ចជាតិ ព្រោះវាជួយសម្រួលដល់ការនាំចេញនាំចូលនូវមុខ ទំនិញគ្រប់បែបយ៉ាងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិយើង ហើយនៅប៉ុន្មានឆ្នាំកន្លងមកនេះបរិ មាណទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់ ។

តែសម្រាប់ឆ្នាំនេះដោយសារបញ្ហាជំងឺ កូវីដ ១៩ ធ្វើការនាំចូលរាល់មុខទំនិញមានការធ្លាក់ចុះជាង ៦% ។

លោកបន្តថា នៅក្នុង បរិវេណកំពង់ផែ យើងមានការអភិវឌ្ឍបានផែទឹកជ្រៅមួយបន្ថែមទៀតដែលមានជម្រៅជាង ១៤ម៉ែត្រ ដែលមានប្រវែង ៣៥០ម៉ែត្រ អនុញ្ញាតឱ្យនានាធំៗនៅក្នុងតំបន់អាចចូលចត ហើយ នៅពេលបច្ចុប្បន្ននាវា ឬកាប៉ាល់ធំៗបានមកចូលចតច្រើន នេះបង្ហាញថា នៅពេលសេដ្ឋកិច្ច មានការរីកចម្រើន ធ្វើឱ្យមានការដឹកជញ្ជូនធំទៅៗ សម្រួលដល់ការចំណាយលើការដឹកជញ្ជូន តាមសមុទ្រ ។

ពាក់ព័ន្ធនិងកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះនៅពេលកន្លងមកឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់មានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញបាន ឆាប់រហ័ស ព្រមទាំងមានតម្លៃថោក សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសជិតខាង និងប្រទេសក្នុងតំបន់ ។

ឯកឧត្តមលើកឡើងថា៖ « ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លង កាត់កំពង់ផែនាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងនឹង ពង្រីកសមត្ថភាពរបស់កំពង់ផែបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយទៀត ដែលមានជម្រៅទឹក ១៤.៥ម៉ែត្រ ប្រវែង ៣៥០ម៉ែត្រ ។

ជាក់ស្តែងកាលពីខែសីហា ឆ្នាំ ២០១៧ កន្លងទៅនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចុះហត្ថលេខាលើពិធីប្តូរសារ និងកិច្ចព្រម ព្រៀងប្រាក់កម្ចីសម្បទានលេខ CP-P21 រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន លើ គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅនេះ ដោយសាងសង់នៅក្នុងឆ្នាំ ២០១៩ ហើយ គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២២ ឬដើមឆ្នាំ ២០២៣ ដែលមានទឹកប្រាក់សរុបប្រមាណជា ២០៣ លានដុល្លារ ។

កំពង់ផែទឹកជ្រៅនេះនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំចំណុះ ៦០.០០០ តោន រហូតដល់ ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ ២០២៣ ។

ជាង នេះទៀតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់មធ្យម ដោយបរិ មាណកុងតឺន័រឆ្លងកាត់នឹងមានបរិមាណលើសពី ១លាន TEUs ក្នុងមួយឆ្នាំ រីឯតម្លៃដឹកជញ្ជូន តាមសមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រ នៃប្រទេសជិតខាង» ៕

ដកស្រង់ពិ៖ កោះសន្តិភាព