Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបេីកសវនាការនាព្រឹកស្អែកលេីសំណុំរឿងបុគ្គល សម រង្ស៉ី ជាមួយបក្ខពួក ចំនួន២០នាក់ ករណីរួមគំនិតក្បត់, ញុះញង់យោធិនកុំឱ្យស្តាប់បង្គាប់ និងញុះញង់បង្កចលាចលដល់សន្តិសុខសង្គម

  • បោះពុម្ព

(ភ្នំពេញ)៖ តបតាមការកោះហៅរបស់តំណាងអយ្យការ លោក សេងហៀង សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបេីក សវនាការជំនុំជម្រះលើ សំណុំរឿង លោក សម រង្ស៉ី មេចលនាឧទ្ទាម និងបក្ខពួកមួយចំនួនទៀត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ពាក់ព័ន្ធនឹងករណីញុះញង់កងទ័ព មិនឱ្យស្តាប់បញ្ជារបស់រាជរដ្ឋាភិបាលស្របច្បាប់ និងញុះញង់បង្ក ចលាចលដល់សន្តិសុខសង្គម ព្រម ទាំងបទរួមគំនិតក្បត់ ។

ក្នុងសវនាការព្រឹកស្អែកនេះមាន លោក សេង ហៀង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក អ៉ឹម វណ្ណៈ និង លោក កើត សាំង ជាចៅក្រមប្រឹក្សា។

ចំណែកមេធាវីរបស់ ជនជាប់ចោទមាន លោក សំ សុគង់ ផងដែរ។ យោងតាមលិខិតជូនដំណឹងរបស់ លោក សេង ហៀង បានបញ្ជាក់ថា ពាក់ព័ ន្ធនឹងករណីខាងលើនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនការម្តងរួចទៅហើយ

កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែដោយហេតុផលនៃការរីករាលដាលជំងឺកូវីដ១៩ ទើបសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តសវនាការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះតែម្តង។

ដកស្រង់ពី៖ Fresh News