បណ្តាញសង្គម

អតីត​នាយ​រង​​តែងតាំង​ជានាយព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ លោកវរសេនីយ៍ទោសុខ ម៉េងអ៊ាង នាយរងនាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការខេត្តសៀម រាប ត្រូវបានសម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចតែងតាំងជានាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការខេត្តសៀមរាប ជំនួសលោកវរសេនីយ៍ឯកដួង សុខា ដែលត្រូវបានចូលនិវត្តន៍។

គួររបញ្ជាក់ថា នៅថ្ងៃទី១២ ខែ មករា ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំ និងប្រកាសផ្ទៃក្នុង បូកសរុបកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំខែធ្នូ ឆ្នាំ២០២០ និងទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្ត។

ក្នុងកិច្ចប្រជុំថ្ងៃនេះដែរ ក៏មានការប្រកាសផ្ទេរភារកិច្ច និងប្រគល់ភារកិច្ច ចូលកាន់តំណែងស្នងការរង នាយការិយាល័យអធិការនគរបាលស្រុកមួយចំនួនផងដែរ។

សូមជម្រាបថា លោកវរសេយ៍ទោសុខ ម៉េងអ៊ាង អតីតនាយរងនាយការិយាល័យ នគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការខេត្តសៀមរាប

ជាមន្ត្រីនគរបាលមួយរូបដែលមានស្នាដៃជាច្រើន ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសជាច្រើនក្នុងខេត្តសៀមរាបកន្លងមក ជាពិសេសបទល្មើសឧក្រិដ្ឋតែម្តង ៕

ដកស្រង់ពី៖ កោះសន្តិភាព