បណ្តាញសង្គម

អគ្គនាយក ខ្មែរ ប៊ែ​វើ​រី​ជី​ស ចុះ​បើក​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» ២០២១ !

រាជធានីភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ៉ា លាង ពៅ (ភីធើរ) ចុះបើកយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ២០២១ ដោយជួបសំណេះសំណាល និងឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា ទឹកក្រូចអាយស៍ IZE និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជូនមន្ត្រីនគរបាលចរាចរណ៍ ប្រចាំតំបន់ស្តុបក្បាលថ្នល់ កាលពីព្រឹកម៉ិញនេះ ។

លោកឧកញ៉ា លាង ពៅ មានប្រសាសន៍ថា ៖ «ខ្ញុំសូមស្ងើចសរសើរដល់មន្ត្រីនគរបាលយើងដែលខិតខំបំពេញកិច្ចការដើម្បីសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា ។

ការលះបង់ដ៏ធំធេងនេះមិនគួរត្រូវបានមើលរំលងឡើយ ។ ដូច្នេះហើយទើបក្រុមការងារទឹកចិត្តកម្ពុជានឹងនៅតែបន្តសកម្មភាពចែកអំណោយដល់នគរបាលនៅទូទាំងប្រទេសកម្ពុជាយើង ក្នុងគោល បំណងតែមួយគត់ គឺដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ពួកគាត់ជាពិសេស» ។

វរសេនីយ៍ទោ ពៅ សុភាព នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក៏បាន ថ្លែងអំណរគុណចំពោះយុទ្ធនាការទឹកចិត្តកម្ពុជា និងក្រុមការងារដែលបានចុះមកចែកអំណោយជូននគរបាលដោយផ្ទាល់ ។

លោកថ្លែងថា «នេះសបញ្ជាក់អំពីស្មារតីចេះជួយយកអាសារគ្នាទៅវិញទៅមករបស់ជនជាតិខ្មែរយើង» ។

គួរបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងបន្តពីឆ្នាំចាស់ ២០២០ ដែលទឹកចិត្តកម្ពុជាបានផ្តល់ជូនមន្ត្រីនគរបាលចម្រុះនៅទូទាំងប្រទេសនូវទឹកបរិសុទ្ធកម្ពុជាសរុបជាង ២ម៉ឺនកេស ហើយនឹងបន្តផ្តល់ជូនដល់មន្ត្រីនគរបាលនៅទូទាំងប្រទេសសម្រាប់ឆ្នាំ ២០២១ នេះផងដែរ ។

ជាក់ស្តែងអំណោយផ្តល់ជូនកាលពីព្រឹកម៉ិញនេះមានដូចជា ទឹកបរិសុទ្ធកម្ពុជាចំនួន ១០០កេស និងទឹកក្រូចអាយស៍ IZE រសជាតិក្រូចឆ្មារ អាយស៍ IZE ផ្លែឈើចម្រុះ ៣០កេស និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ចំនួនសរុប ១០កេសបន្ថែមទៀតផងដែរ ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE ស្រាបៀរ គូដូ KUDO និង ទឹកបរិសុទ្ធកម្ពុជាផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព