Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីពាណិជ្ជកម្មហាមមន្រ្តីមិនឲ្យយកលុយក្រៅផ្លូវការពីអ្នករកស៊ី

  • បោះពុម្ព

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានហាមមន្រ្តីក្រោមឱវាទ មិនត្រូវយកប្រាក់បន្ថែមក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ នោះឡើយ។ លោកបានបញ្ជាក់ថា “បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ “។

លោកបានលើកឡើងដូច្នេះ នៅក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

មែនទែនទៅ នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជាច្រើនដល់មន្រ្តី ដូចជា ការ ស្នើឲ្យមន្រ្តីបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ

និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងជំរុញយន្តការដោះស្រាយរាល់បញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍។

លោកបានស្នើដល់មន្រ្តីផងដែលថា នៅពេលចុះអនុវត្តការងារ និងនៅក្នុងជីវភាពប្រចាំថ្ងៃ ក្នុងស្ថានភាពថ្មីនៃជំងឺកូវីដ-១៩ នាពេលនេះ ត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ប៉ាន សូរស័ក្តិ បានរំលឹកដល់មន្រ្តីរបស់ក្រសួងថា ថ្មីក្រសួងនេះ ក្រសួងបានបង្កើតក្រុមប្រឹក្សាពិន័យ សំដៅទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បង្កានូវបាតុភាពអសកម្ម មិនគោរពវិន័យ ពុករលួយ រំលោភច្បាប់ និងបទបញ្ជាផ្ទៃក្នុង ផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព