Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្ករបានឡើងថ្លៃ

  • បោះពុម្ព

ពិភពលោកអាចនឹងជួបបញ្ហាខ្វះស្បៀងអាហារ ប៉ុន្តែកម្ពុជាដែលបានផលិតស្រូវអង្ករសល់ ហើយក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក អាចនាំចេញទៅក្រៅប្រទេសទៀតផងនោះ នៅសប្តាហ៍នេះ តម្លៃអង្ករលើទីផ្សារបានឡើងថ្លៃបន្តិចបន្តូច ខណៈដែលទំនិញខ្លះបន្តឡើងថ្លៃ ទំនិញខ្លះនៅថេរហើយខ្លះទៀតធ្លាក់ថ្លៃនោះ។

អង្ករផ្ការម្លិះដែលជាប្រភេទអង្ករលេខមួយ និងអង្ករផ្សេងទៀត ដែលមានគុណភាពប្រហាក់ប្រហែល ថ្លៃគោល៣ ៧៤០រៀលក្នុងមួយគីឡូក្រាមថ្លៃ តែនៅលើទីផ្សារបានលក់លើសពីនេះ។

អង្ករប្រភេទលេខមួយនេះ លក់នៅផ្សារធំថ្មីក្នុងរាជធានីភ្នំពេញ ៣ ៨០០រៀលក្នុងមួយគីឡូក្រាម នៅផ្សារកណ្តាលនិងផ្សារអូរឬស្សី ៤ ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈផ្សារច្បារអំពៅលក់ត្រឹមតែ ៣ ៥០០រៀលក្នុងមួយគីឡូក្រាម។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា អង្ករប្រភេទលេខមួយនេះ បានឡើងថ្លៃជាង១,៦% ប៉ុន្តែអង្ករប្រភេទលេខ២

ធ្លាក់ថ្លៃ-១,៣៩%វិញ។ ចំពោះសាច់វិញមានសាច់គោឡើងថ្លៃ១% សាច់មាន់ធ្លាក់ថ្លៃ១២% ប៉ុន្តែពងទាពងមាន់ ដែលមុននេះគេសង្កេតឃើញកសិកត្អូញត្អែរសឹងគ្រប់កន្លែងថាធ្លាក់ថ្លៃខ្លំាងធ្វើឲ្យការចិញ្ចឹមមិនចំណេញនោះ

នៅសប្តាហ៍នេះបានបន្តធ្លាក់ថ្លៃ។ ពងទាធ្លាក់ថ្លៃ១,៧% ចំណែកពងមាន់ធ្លាក់ថ្លៃជាង៦%។

ការឡើងថ្លៃទំនិញអាចនឹងធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅពលរដ្ឋ។

ខណះដែលការរកចំណូលមានការលំបាកក្នុងពេលវិបត្តិកូវីដ១៩នេះ៕

ដកស្រង់ពី៖ កោះសន្តិភាព