Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

«ព្រំ​ដែន​ដូង»បើក​ដំណើរ​ការ​ដោះ​ដូរ​​ទំនិញ​​វិញ​បានរវាងកម្ពុជា-វៀត​​ណា​ម

  • បោះពុម្ព

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៦ មករា ២០២១ នេះ លោកចិន សាធាន នាយករដ្ឋ បាលសាលាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីបើកប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង ដាក់ឲ្យដំណើរការចេញ-ចូលដោះដូរទំនិញជាមួយប៉ុស្តិ៍ព្រំដែនបៀនយឺយ ស្រុកចៅថាញ់ ខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីដោះដូរទំនិញរវាងកម្ពុជានិងវៀតណាម ក្នុងការលើកកម្ពស់សេដ្ឋកិច្ចនៅតាមព្រំដែនឲ្យកាន់តែល្អប្រសើរ។

ការបើកប៉ុស្តិ៍ច្រកទ្វារព្រំដែនដូងនេះដែរ ភាគីវៀតណាមក៏មានការអញ្ជើញចូលរួមពីតំណាងប្រតិភូខេត្តតៃនិញឹកនាំដោយក្រសួងការបរទេសខេត្តតៃនិញ មន្ត្រីគយ ទាហ៊ានវរៈការពារព្រំដែននិងមន្ទីរពាក់ពន្ធ័នានាជាច្រើនរូប ។

ចំណែកភាគីកម្ពុជា ដឹកនាំដោយលោកចិនសាធាន នាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តប្រធានអនុប្រធានមន្ទីរនានាក្នុងខេត្ត មន្ត្រីគយនិងរដ្ឋាករអភិបាលស្រុករមាសហែកនិងមន្ត្រីរាជការជាច្រើនកុះករ។

លោកចិនសាធាន នាយករដ្ឋបាលសាលាខេត្តបានមានប្រសាសន៍ ដោយប្រទេសទាំងពីរកម្ពុជា -វៀតណាម មានវិបត្តិកូវីដ-១៩ ប៉ុស្ត៍ច្រកទ្វាតំបន់ព្រំដែនទាំងពីដូង-បៀនយ៉ឺយត្រូវបានផ្អាកដំណើរការចេញចូលនិងដោះដូរទំនិញអស់រយៈជិត១ឆ្នាំមកហើយទើបពេលនេះវិបត្តិកូវីដ-១៩ មានភាពធូស្រាល អាជ្ញាធរខេត្តទាំងពីរខេត្តស្វាយរៀង

និងខេត្តតៃនិញបានសម្រេចបើកដំណើរការឲ្យចេញចូលដោះដូរទំនិញរវាងខេត្តទាំងពីកម្ពុជា ស្រុករមាសហែកខេត្តស្វាយរៀង និងខេត្តតៃនិញប្រទេសវៀតណាមឡើងវិញ ក៏ប៉ុន្តែត្រូវឈលើគោលការណ៍ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ។

ដោយត្រូវអនុវត្តនូវវិធីការពារ អនាម័យ ពាក់ម៉ាស់ និង លាងដៃនិងអាល់កុល ត្រូវមានមន្ត្រីប្រចាំការធ្វើចត្តាឡីសាក់ វាស់កំដៅ បាញ់ថ្នាំសំអាតនិងសម្លាប់មេរោគ នៅពេលរថយន្តចេញចូលដោះដូរទំនិញ។

ដកស្រង់ពី៖ កោះសន្តិភាព