Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្នាក់ដឹកនាំធនាគាររដ្ឋ ARDB ថាកសិករបានប្រើប្រាស់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ខ្ពស់

  • បោះពុម្ព

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលហៅកាត់ថា ARDB បានលើកឡើងថាបច្ចុប្បន្នប្រជាកសិករបានកំពុងប្រើប្រាស់ប្រាក់ កម្ចីពីធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់មួយខ្ពស់។

លោកថា ដោយមើលឃើញបញ្ហានេះ និងដើម្បីជួយប្រជាកសិករនៅពេលកូវីដ១៩នេះផង រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារARDB ដោយអត្រាការប្រាក់ទាប ៥% ក្នុងមួយឆ្នាំសម្រាប់ផ្តល់ប្រជាកសិករដាំដុះបន្លែ ចញ្ចឹមសត្វ ចញ្ចឹមត្រី ជាដើម។

“សូមបងប្អូនកសិករធ្វើការទំនាក់ទំនងមក ធនាគារARDB ក្នុងករណីបងប្អូនមានតម្រូវការឥណទានដើម្បីធ្វើការពង្រីកការដាំដុះ និងអាជីវកម្មរបស់ខ្លួន”នេះជាការអំពាវនាវរបស់លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនុងកសិកម្ម។

លោក កៅ ថាច បានលើកឡើងដូច្នេះ នៅវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានផ្សារភ្ជាប់ជាមួយទីផ្សារដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាប សរុបប្រមាណ ជិត៣០០នាក់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

លោកអគ្គនាយក បន្តលើកទឹកចិត្តដល់បងប្អូនកសិករធ្វើការជ្រើសរើសពូជមានគុណភាពក្នុងការដាំដុះ ហើយឆ្លៀតឱកាសនោះ លោកអគ្គនាយកបាន ណែនាំកសិករឲ្យផ្លាស់ប្តូរទម្លាប់ កែប្រែទម្លាប់ពីការដាំដុះបែបកសិករធម្មតា ទៅធ្វើការដាំដុះ ក្នុងនាមជាសហគ្រិន ពោលគឺដាំដុះដើម្បីធ្វើពាណិជ្ចកម្ម ដោយចេះធ្វើផែនការចំណូល និងផែនការចំណាយឱ្យបានច្បាស់លាស់ មានផែនការផ្គត់ផ្គង់ចូលទីផ្សារ ប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តភាព។

លោកបានជំរុញឱ្យកសិករធ្វើការដាំដុះដើម្បីជំនួសការនាំចូលពីបរទេសដែលគ្មានប្រភព និងធ្វើការជំរុមានការលើកឡើងជាច្រើនថាកសិករឬអ្នកជំនួញនៅក្នុងវិស័យសហគ្រាសធន់តូចនិងមធ្យមបានជួបបញ្ហាដើមទុននៅក្នុងការពង្រឹងចង្វាក់ផលិតកម្មរបស់ខ្លួន។

ការខ្ចីប្រាក់ពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុមានអត្រាការប្រាក់ខ្ពស់ ហើយមិនថាកសិករឬសិប្បករនោះទេ ភាគច្រើនខ្វះទ្រព្យបញ្ចាំដើម្បីទទួលបានប្រាក់កម្ចី។

បើតាមកសិករថា អត្រាការប្រាក់ដែលកសិករខ្ចីប្រាក់ពីធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុមានប្រមាណ១%ក្នុងមួយខែ ក្នុងករណីមានទ្រព្យបញ្ចំាអាចទាបជាងនេះ។ ញដើម្បីនាំចេញផងដែរ។

ក្រៅពីការទម្លាក់ប្រាក់ជួយកសិករក្នុងវិស័យកសិកម្មរដ្ឋាភិបាលនិងវិស័យធនាគារបានទម្លាក់ថវិកា១០០លានដុល្លាររួមគ្នាជួយដល់សហគ្រាសធន់តូចនិងមធ្យមផងដែល កាលពីឆ្នាំ២០២០នៅក្នុងពេលមានវិបត្តិកូវីដ១៩នោះ។

ប៉ុន្តែម្ចាស់សហគ្រាសខ្លះថាមិនទទួលបានប្រាក់កម្ចីនោះទេ ដែលទំនងមកពីប្រាក់កម្ចីតិច បើធៀបនិងចំនួនពលរដ្ឋត្រូវការប្រាក់កម្ចី និងម្យ៉ាងទៀត ដោយសារលក្ខណ្ឌផ្តល់ប្រាក់កម្ចី នៅតែតឹងតែងពេក៕

ដកស្រង់ពិ៖ កោះសន្តិភាព