Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តី៖សេដ្ឋកិច្ចកម្ពុជានឹងកើន៤%ដោយសារសក្តានុពលនិងកំណែ ទម្រង់

  • បោះពុម្ព

វិបត្តិជំងឺកូវីដ១៩ បានធ្វើអោយអត្រាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០កន្លងទៅ បានធ្លាក់ចុះក្នុងរង្វង់ -៣,១% តែមន្រ្តីជឿថាសេដ្ឋកិច្ចកម្ពុជានឹងអាចកើន៤%នៅឆ្នាំ២០២១នេះ។

កំណើនសេដ្ឋកិច្ច ដោយសារ សក្តានុពលដែលកម្ពុជាមាន ដូចជា វិស័យកសិកម្ម ដែលកំពុងកែច្នៃទៅជាកសិឧស្សាហកម្ម វិស័យកាត់ដេរ វិស័យសំណង់និងអចលនទ្រព្យ និងវិស័យទេសចរណ៍ ជាដើមនោះ។ បើតាមមន្រ្តី វិស័យទំាងអស់នេះនឹងផ្តើមងើបតិចឬច្រើននៅឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថាកម្ពុជាអាចស្តារសេដ្ឋកិច្ចឡើងវិញនៅពេលនេះបាន តាមរយៈគោលនយោបាយ ៣ចំនុចមាន ការធានាបានការរស់នៅបន្តបានការធ្វើឱ្យរស់រវើកឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្នែកអាជីវកម្ម ធុរកិច្ច និងសង្គមទាំងមូល និងចំនុចមួយទៀត គឺកិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយការចំណាយក្រោមតុ ដើម្បីបង្កបរិយាកាសដល់អ្នកវិនិយោគក្នុង និងក្រៅស្រុក។

នៅក្នុងវេទិការសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២១ កាលពីថ្ងៃទី២៧មករារៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រីជាន់ខ្ពស់ក្រសួងនេះ បានថ្លែងថា វិស័យកាត់ដេរ រំពឹងថា នឹងងើបឡើងវិញពី -៦,៤%នៅឆ្នាំ២០២០ ដល់ ៤,៦%នៅឆ្នាំ២០២១ ហើយវិស័យទេសចរណ៍ ដែលមានការរំពឹងទុកថានឹងងើនយឿតនេះ គឺអាចងើបក្នុងរង្វង់ពី -៣៦% នៅឆ្នាំ២០២០ មក ០,៣%ក្នុងនេះដែរ តែមន្រ្តីបញ្ជាក់ថាវិស័យទេសចរណ៍ក្នុងកាលៈទេសៈនេះ គឺពឹងលើចលនាអ្នកទេសចរក្នុងស្រុកនិងប្រទេសជិតខាង សម្រាប់ពិភពលោកប្រហែលជាប្រើពេលក្នុងការស្តារឡើងវិញ។

លោក វង្សី វិស្សុត បានពន្យល់ថាកំណើនសេដ្ឋកិច្ចកម្ពុជា អាចកើនឡើង ដោយសារកម្ពុជាបានពង្រីកទីផ្សារថ្មីៗបន្ថែមទៀត ជាដៃគូបរទេសដូចជាបានបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង កិច្ចព្រមព្រៀង RCEP រួមទាំងការបន្តទទួលបានភាពអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីចក្រភពអង់គ្លេស និងការងើបឡើងវិញនៃទីផ្សារសហរដ្ឋអាមេរិកជាដើម។

ការស្តារសេដ្ឋកិច្ចបានឡើងវិញនេះ បានកើតចេញពីការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះវិបត្តិកូវីដ១៩ បានទាន់ពេលវេលានិងមានប្រសិទ្ធភាពទំាងបញ្ហាកូវីដ្ឋ បញ្ហាសង្គមនិងសេដ្ឋកិច្ច នេះបើតាមការបញ្ជាក់របស់មន្រ្តី៕

ដកស្រង់ពី៖ កោះសន្តិភាព