Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប ជំហាន២ របស់ខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២១

  • បោះពុម្ព

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ លោក មិត្ត ផល្លី ប្រធានក្រុមគាំទ្រគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប ជំហាន២ ថ្នាក់ខេត្តត្បូងឃ្មុំ បានអញ្ជើញ

ជាអធិបតី បើកអង្គសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប ជំហាន២ របស់ខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(ក) សាលាខេត្តត្បូងឃ្មុំ ។

ថ្លែងនាឱកាសនោះលោក មិត្ត ផល្លី ប្រធានក្រុមគាំទ្រគម្រោងថ្នាក់ខេត្ត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង ដៃគូអភិវឌ្ឍន៍នានារួមមាន៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនីធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម(IFAD) ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចីសម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ តាមរយៈនៃគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២។

ព្រមទាំងក្រុមការងារអនុវត្គម្រោងទាំងអស់ និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតប នឹងតម្រូវការប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍។ លោក មិត្ត ផល្លី ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ និងសេវាករព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលជាសិក្ខាកាម ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការស្តាប់បទបង្ហាញ របស់ក្រុមសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីឲ្យគម្រោងអនុវត្ត ទៅតាមគោលបំណងដែលបានគ្រោងនិងការរំពឹងទុករបស់ខ្លួនផងដែរ។

គូសបញ្ជាក់ផងដែរថា៖ សិក្ខាសាលានេះរៀបចំឡើងក្នងគោលបំណងផ្សព្វផ្សាយស្តីពីការចងក្រុមកែលម្អទីផ្សារសម្រាប់ខ្សែច្រវ៉ាក់តម្លៃកសិកម្មនិងចំណងទីផ្សាររបស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២។

និងដើម្បីបង្កើននូវការយល់ដឹងថ្មីជូនដល់មន្ត្រីពាក់ព័ន្ធខាងលើតាមរយៈការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការបង្កើតទីផ្សារកសិកម្មសម្រាប់កសិករ។

ជាពិសេសក្រុមកែលម្អជីវភាព និងការសម្របសម្រួល និងការច្របាច់បញ្ចូលរវាងអ្នកទិញនិងក្រុមកសិករផលិត ក្នុងគោលបំណងជួយដោះស្រាយទីផ្សារសម្រាប់កសិករតាមខេត្ត ស្រុក ឃុំ សង្កាត់គោលដៅនីមួយៗរបស់គម្រោង ( TSSD-AF)។ សូមជម្រាបជូនថា ៖

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២ នឹងត្រូវអនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ ដោយអនុវត្តលើខេត្តចំនួន៧ ក្នុងនោះមាន ខេត្តបាត់ដំបង, កំពង់ចាម, ព្រៃវែង, កំពង់ធំ, សៀមរាប ,បន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ។ ដោយឡែក ខេត្តត្បូងឃ្មុំ មានស្រុកគោលដៅនៃគម្រោងមានចំនួន៣ស្រុក គឺ ៖ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងឃុំគោលដៅចំនួន២១៕