Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំ​២០២០ ACU ទទួល​បណ្តឹង​៦៦០​ពាក្យ ខណៈ​បណ្តឹង​៣៥០​ពាក្យ​ប្តឹង​ត្រូវ​បាន​ស្រាវជ្រាវ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលមួយឆ្នាំ២០២០កន្លងមកនេះ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងសរុបចំនួន៦៦០ពាក្យបណ្តឹង និងបានស្រាវជ្រាវបណ្តឹង៣៥០បណ្តឹង ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប .ព.) កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងសរុបចំនួន ៦៦០ពាក្យប្តឹង ។

បណ្តឹងចំនួន ៣៥០ពាក្យប្តឹងត្រូវបានស្រាវជ្រាវ និងប្រមូលព័ត៌មានបន្ថែម ហើយនៅតែមិនមានតម្រុយនៃអំពើពុករលួយទេ ។

អង្គភាពប្រឆាំងអុំពើពុករលួយបានឲ្យដឹងថា សម្រាប់ខែមករា ឆ្នាំ២០២១នេះ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យប្តឹងសរុបចំនួន ៣១ពាក្យ មានពាក្យប្តឹងខ្លះ អង្គភាពប្រឆាំងអំពើពុករលួយត្រូវបន្តសុំព័ត៌មានបន្ថែមពីម្ចាស់បណ្ដឹងពាក្យប្តឹងខ្លះទៀតបានឱ្យសាម៉ីរងការចោទ ប្រកាន់ធ្វើការបំភ្លឺ ហើយពាក្យប្តឹងខ្លះទៀតត្រូវបានចុះស្រាវជ្រាវប្រមូលព័ត៌មាន ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ អំពីសកម្មភាពការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងអំឡុងខែមករា ឆ្នាំ២០២១ ដែលមានជាអាទិ៍ ៖

ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ ឆ្នាំ២០២០ គិតត្រឹមថ្ងៃទី២៨ ខែមករាឆ្នាំ២០២១នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល រហូតដល់ ៩៧,៧៨ % នៃចំនួនត្រូវប្រកាស មានរាជធានី -ខេត្តទាំង២៥ និងក្រសួង-ស្ថាប័នចំនួន១៧បានបញ្ចប់ការប្រកាស ទ្រព្យសម្បត្តិ និងបំណុល១០០ % ។

ក្រសួង -ស្ថាប័ននោះគឺ៖

១.គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត

២.ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍

៣.រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

៤.ក្រុមប្រឹក្សាធម្មនុញ្ញ

៥.ក្រសួង ធនធានទឹក និងឧតុនិយម ៦.ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ ជនបទ

៥.ក្រសួងមុខងារសាធារណៈ ៩.ក្រសួងសាធារណៈការ និងដឹកជញ្ជូន

១០.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

១១.ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា

១២.ក្រសួងសុខាភិបាល ១៣,អាជ្ញាធរសវនកម្មជាតិ ១៤.ក្រសួងរ៉ែ និង ថាមពល ១៥.ក្រសួងការងារ និងបណ្តុះបណ្តាល និងសាសនា និង១៧.ក្រសួងយុត្តិធម៌ ។ ជាមួយគ្នានោះដែរ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានកោតសរសើរចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបំពេញការងាររបស់ខ្លួនប្រកបដោយលទ្ធផលល្អប្រសើរ ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានកោតសរសើរចំពោះឯកឧត្តម ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ជួយ លឹមហុង ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម អ៊ូ វិសាល អគ្គនាយករដ្ឋបាល

និងសន្តិសុខ លោក ចេង ប៊ុនឈៀង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលបានបំពេញការងារ ប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំបានយ៉ាងល្អ ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកសរសើរឯកឧត្តម យ៉ាង សេង អនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ និងអនុប្រធានអង្គភាពដ៏ទៃទៀត ឯកឧត្តម សុត បា អគ្គ នាយកប្រតិបត្តិការ លោកស្រី ស៊ិន សុភាព និងលោក កែវ នាថមុនី ប្រធាន

អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិលើការងារពាក្យប្តឹងបានយ៉ាងល្អ និងសកម្មពេញមួយឆ្នាំ២០២០ កន្លងមក ៕

ដកស្រង់ពី៖ កោះសន្តិភាព