Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ​ស្នើ​អឺរ៉ុប​និង​បារាំង​ជួយ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩បន្ថែម​លើ​ជំនួយ​​របស់​ចិន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់សហ គមន៍អឺរ៉ុប ជួយផ្តល់ជំនួសវ៉ាក់សាំងការពារជំងឺកូវីដ១៩មកកម្ពុជា ខណៈកម្ពុជាកំពុងត្រៀមបញ្ជាទិញពីប្រទេសអង់គ្លេស និងចិនបន្ថែមទៀត ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្ត ទៅនៅខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ នៅថ្ងៃទី១ កុម្ភៈ ថា កន្លងមក មន្ត្រីរាជការកងកំលាំងប្រដាប់អាវុធបានកាត់ប្រាក់បៀវត្សលើកទី១ ហើយអាលូវនេះបានបរិច្ចាបៀវត្ស ដែលប្រទេសមួយចំនួនបានចេញលិខិតបទដ្ឋានកាត់ប្រាក់ខែ ខុសពីកម្ពុជាធ្វើតាមការស្ម័គ្រចិត្តដើម្បីទិញវ៉ាក់សាំង។

សម្តេចបន្តថា ទាក់ទិននឹងការទទួលវ៉ាក់សាំងបានលើកឡើងថា ចិនបានផ្តល់មក កម្ពុជា១លានដូស ដែលនឹងមកដល់កម្ពុជានៅក្នុងខែកុម្ភៈនេះ ដែលជើងទី១ នឹងមកចំនួន៦០ម៉ឺនដូស បន្ទាប់មកពីបំពេញបន្ថែម។

កម្ពុជាក៏បានទទួលវ៉ា ក់សាំងការ ពារជំងឺកូវីដ១៩ពីកូវ៉ាក់ដែលជារបស់អង្កការសុខភាពពិភពលោក ចំនួន៧លានដូស បន្ថែម លើនោះបានទិញតាមរយៈកូវ៉ាក់ចំនួន១លានដូសបន្ថែមទៀត។ អីញ្ចឹងសរុ បបានចំនួន៩ លានដូស ។

សម្តេចបញ្ជាក់ថា ពិតមែនជាវ៉ាក់សាំងមិនទាន់ទទួលមកដល់ដៃ ប៉ុន្តែគម្រោងមាន ដោយថ្ងៃទី១ កុម្ភៈ នេះ នឹងមានការប្រកាសពីជំនួយពីប្រទេសអូស្ត្រលីចំនួន៣លានដូសបន្ទាប់ពីការជួបគ្នារវាងឯកឧត្តមឧបកនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួ ងសេដ្ឋ កិច្ចនិង ហិរញ្ញវត្ថុជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ។

សម្តេចបន្តថាប្រទេសអូស្ត្រាលីសម្រេចផ្តល់ថវិការចំនួន២៨លានដុល្លារអាមេរិកមកកម្ពុជាសម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ តាមរយៈគំនិតផ្តួចផ្តើមទទួលបា នវ៉ាក់សាំ ងកូវីដ១៩ ដោយកញ្ចប់ថវិការដំបូងនឹ ងជួន មកកម្ពុជានៅពាក់កណ្តាលឆ្នាំ២០២១នេះ។ ជំនួសឥតសំណ ងរបស់អូស្ត្រាលីនេះនឹងផ្តល់ចាក់លើមនុស្សចំនួន១លាន៥សែននាក់ ដែលស្នើ៣លានដូស។

ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងបូកសរុបទាំងទាំងការបញ្ជាទិញ និងការផ្តល់ ជំនួយនេះសរុបកម្ពុជាមានចំនួន១១លានដូសហើយ ដូច្នេះនៅសល់ចំនួន ៩លានដូសទៀត។ ចំពោះការខ្វះវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះដែរសម្តេចបញ្ជាក់ថា៖«ខ្ញុំបានសរសេលិខិតទៅនាយករដ្ឋន្ត្រីប្រទេសចិនដើម្បីសុំណូមពរបន្ថែម និងសរសេលិខិតទៅនាយ ករដ្ឋមន្ត្រី ឥណ្ឌាផងដែរដើម្បីសុំឲ្យជួយផ្តល់ ប៉ុន្តែមិនទាន់ដឹងគាត់ឆ្លើយយ៉ាងណាទេ»។

សម្តេចក៏បានលើកឡើងថាសម្តេចបានគិតគូររួចហើយក្នុងការបញ្ជារទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីប្រទេសអង់គ្លេស ប៉ុន្តែសម្តេចបានទទួល មានព័ត៌មានខ្លះថា ខាងស្នងការសហគមន៍ អឺរ៉ុបហាមការ នាំវ៉ាក់សាំងចេញ បើមានបារ៉ាស់មែនជាចំណុចមិនសមស្របនោះទេពីព្រោះប្រទេសលើពិភព លោកចាត់ទុកដាវ៉ាក់សាំងជាទំនិញរួម បើអឺរ៉ុប ត្រូវការតែឯងនឹងស្លាប់គេអស់ហើយ។

តែសម្តេចសង្ឃឹម ថាឯកអគ្គរដ្ឋទូ តអឺរ៉ុប នឹងបញ្ជូន សារក្នុងនាមប្រទេសក្រី ក្រទៅជូន សហភាពអឺរ៉ុបកុំឲ្យមាន ការហាមឃាត់ នាំវ៉ាក់សាំងចេញ។

ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងថាពីមូលហេតុដែលស្នើទិញវ៉ាក់សាំងពីប្រទេសអង់គ្លេសថាវ៉ាក់សាំងនេះស្ថិតក្នុងសីតុណ្ហភាពរបស់ចិនដែរ ពី២ដល់៨អង្សារលើ សូន្យក្នុង ការរក្សា ហើយតម្លៃវាមានចំនួ ន៤ទៅ៥ដុល្លារប៉ុណ្ណោះក្នុង១ដូស។

ផ្ទុយទៅវិញវ៉ាក់សាំង ប្រទេ សចិនមានតម្លៃ២០ដុល្លារ ក្នុងមួយដូស។សម្តេចក៏បានឲ្យដឹងថាសម្តេចនឹងបញ្ជាទិញវ៉ាក់សាំងបន្ថែមពីប្រទេសចិនក្នុងករណីដែលតម្លៃទាប។

សម្តេចតេជោបានគូសបញ្ជាក់ថា៖ «អីញ្ចឹងវ៉ាក់សាំងមានប្រភពពីប្រទេសចិន អង់គ្លេស បើទោះបីជាទិញពីអង់គ្លេសផ្ទាល់ក្នុងតម្លៃនេះក៏យើងអាចមានលទ្ធភាព ។

អីញ្ចឹងយើងត្រូវត្រៀម បំម្រុុង២០លានដូស ដែលកាលពីមុនត្រៀម២៦លានដូស សម្រាប់ចាក់លើមនុស្ស ១៣លាន នាក់ ក៏ប៉ុន្តែអាលូវនេះដោយសារមានការកាត់បន្ថយនោះយើងត្រូវការ២០លានដូស ស្មើ១០ លាននាក់សម្រាប់ចាក់»។

សម្តេចក៏បានលើកឡើងថានៅពេលវ៉ាក់សាំងរបស់ប្រទេសចិន មកដល់សម្តេចនឹង ចេញទៅទទួលហើយចាក់មុនគេ ប៉ុន្តែពេលនេះមានបញ្ហាថាតើអ្នកណាចាក់ឲ្យ បើអ្នកចាក់ មិន ទាន់ទទួលវ៉ាក់សាំងផង តើធ្វើដូម្តេច?

នេះជាបញ្ហាដូច្នេះត្រូវសួរទៅ អ្នកដែលបាន ចាក់រួច ហើយ។សម្តេចក៏បានបន្តថាសម្តេចនឹងចាក់វ៉ាក់សាំងមុនគេ តែការចាក់នោះអាចស្រប គ្នានឹង គ្រូពេទ្យដែលជាអ្នកចាក់វ៉ាក់សាំងផងដែរ។

តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាសម្តេចតេជោក៏បានអំពាវនាវដល់ដល់សហភាពអឺរ៉ុបបើមានលទ្ធផលសូមជួយផ្តល់ជំនួសវ៉ាក់សាំងការពារជំងឺកូវីដ១៩មកដល់កម្ពុជាផង ។

សម្តេចបញ្ជាក់ថា៖«សួមលោកជំទាវឯកអគ្គរដ្ឋទូចបាំរាំងសូមប្រាប់ឯកឧត្តមប្រធានាធិបតី បារាំង ម៉ាក្រុងថា កម្ពុជាក៏ត្រូវការជំនួសសម្បុរស់ពីបារាំងដែរ ដោយកុំមើលឃើញថាកម្ពុជា ត្រូវការតែចិននោះ គឺមិនទេ។

កម្ពុជាត្រូវការទាំងអស់ មិនថាតែចិននោះទេ គឺកម្ពុជាមើលគ្រប់ ជ្រុងទាំងអស់ បានសេក្តីថាមើលជុំខ្លួន»។

សម្តេចក៏បានលើកឡើងថាកម្ពុជាស្វាគមន៍និងទទួលយកវ៉ាក់សាំងពីបណ្តាប្រទេសទាំងអស់ ប៉ុន្តែវ៉ាក់សាំងរបស់អាមេរិកដែលមានសីតុណ្ហភាព៧៩អង្សាក្រោមសូន្យ កម្ពុជាមិន អាចប្រើប្រាស់បានទេ។

អីញ្ចឹងបើសហរដ្ឋអាមេរិកចង់ឲ្យកម្ពុជាទាន់តែផ្តល់ជាថវិការ ដូចប្រ ទេសអូស្ត្រាលីឲ្យអីចឹងគឺយើងទទួលទាំងអស់។

សម្តេចបន្ថែមថាកម្ពុជាទទួលទាំងអស់ហើយវ៉ាក់សាំងមកដល់កម្ពុជាមុន នោះកម្ពុជា នឹងចាក់មុនដែលជាគោលនយោបាយទទួលយកវ៉ាក់សាំងរបស់កម្ពុជា៕

ដកស្រង់ពី៖ កោះសន្តិភាព