Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងពាណិជ្ជកម្ម បើកការផ្សព្វផ្សាយការយល់ដឹងអំពីវិធានការបង្ការ ពីការពុលស្រា នៅខេត្តពោធិ៍សាត់

  • បោះពុម្ព

(ពោធិ៍សាត់)៖ លោក ចក់ សាយ នាយករងរដ្ឋបាលខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប តំណាងលោក ផាន អូន អគ្គនាយក នៃអគ្គយកដ្ឋាន ក.ប.ប នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹង ស្តីពីខ្លឹមសារនៃច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិពាក់ព័ន្ធការផលិតកែច្នៃ ការចែកចាយផលិតស្រាស ស្រាថ្នាំ ដែលផលិតនៅកម្ពុជា។

អង្គសិក្ខាសាលានេះ ធ្វើឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ត ដោយបានការរៀបចំ ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលខេត្ត និងដោយមានការចូលរួមពីលោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត និងលោក លោកស្រី ជាផលិតករ អាជីវករ អ្នកចែកចាយ នៅក្នុងខេត្តពោធិ៍សាត់ សរុបជិត១០០នាក់។

លោក ឃួន សាវុធ បានថ្លែងថា ដោយបានការយកចិត្តទុកដាក់ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលតែងតែចង្អុលបង្ហាញមកអគ្គនាយកដ្ឋាន ក.ប.ប ឱ្យខិតខំបន្តគិតគូពីសុខុមាលភាពប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ តាមរយៈការបើកវគ្គអប់រំ ផ្សព្វផ្សាយពីបទប្បញ្ញត្តិ

ពាក់ព័ន្ធនានាដល់អាជីវករ អ្នកផលិតផលិតផលម្ហូបអាហារ និងវិធីសាស្ត្របង្ការ ករណីបង្កគ្រោះពីការហូបផលិតផល ម្ហូបអាហារមួយចំនួនដែលមានហានិភ័យ ជាក់ស្តែងនៅខេត្តក្រចេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤, ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ និងខេត្តពោធិ៍សាត់ នាថ្ងៃនេះផ្ទាល់តែម្តង។

លោកអគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប បានថ្លែងបញ្ជាក់ថា ផលិតផលស្រា ស្រាស និងស្រាថ្នាំ ត្រូវបានអគ្គនាយកដ្ឋាន ក.ប.ប ចាត់ទុកជាផលិតផលមានហានិភ័យខ្ពស់ ទើបអគ្គនាយកដ្ឋាន ក.ប.ប បើកវគ្គអប់រំផ្សព្វផ្សាយ ឱ្យបានមុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងពិធីបុណ្យចូលឆ្នាំប្រពៃខ្មែរ ដើម្បីឱ្យភាគីពាក់ព័ន្

ធ និងប្រជាពលរដ្ឋបានយល់ដឹង តាមរយៈការចែកខិតប័ណ្ណអប់រំ ការយល់ដឹងករណីពុលស្រា និងផលប៉ះពាល់សុខភាព ដល់អ្នកចូលរួមវគ្គ និងបន្តចែកជូន តាមរយៈអាជ្ញាធរដែនដី ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន បានស្វែងយល់ និងអាចការពារពីករណីពុលស្រា។

លោក ចក់ សាយ បានថ្លែងថា សិក្ខាសាលានេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ខេត្តពោធិ៍សាត់ ក្នុងការផ្សព្វផ្សាយស្តី «ខ្លឹមសារនៃច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធការផលិតផលកែច្នៃ ការបែងចែកផលិតផលស្រាសស្រាថ្នាំ ដែលផលិតនៅកម្ពុជា»។

លោកក៏សូមស្នើសុំដល់អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលលមានការពាក់ព័ន្ធ សូមចូលរួមទប់ស្កាត់ ការផលិតការចែកចាយស្រាស និងស្រាថ្នាំ គ្មានគុណភាព ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតប្រជាពលរដ្ឋ។

ក្នុងសិក្ខាសាលានេះ លោក ជា អ៊ាកឃីម ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ ក៏បានធ្វើបទបង្ហាញអំពីវិធានការបង្ការពីការពុលស្រា និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីឱ្យលោក លោកស្រី ជាផលិតករ អាជីវករ អ្នកចែកចាយ យល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ និងរបៀបផលិត ចែកចាយ និងដាក់លក់ត្រឹមត្រូវ

ធានាឱ្យមានការអនុវត្តអាជីវកម្ម ចែកចាយផលិតផលស្រាស និងស្រាថ្នាំ ប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាព លុបបំបាត់ និងកាត់បន្ថយជាអតិបរមា ពីការពុលស្រា ដល់ប្រជាពលរដ្ឋ និងការអនុវត្តច្បាប់ ចំពោះអ្នកបំពាន តាមរយៈការពិន័យ អន្តរការណ៍ ឬវិធានការតុលាការក្នុងករណីមិនរាងចាល។

គួរបញ្ជាក់ថា កន្លងមកមានករណីពុលស្រា ជាច្រើនករណីដូចជា៖ ករណីពុលស្រា នៅខេត្តពោធិ៍សាត់ នៅឆ្នាំ២០១៦ បណ្តាលឱ្យមនុស្សចំនួន ៥០នាក់ឈឺ និង១០នាក់បានស្លាប់, ករណីពុលស្រា នៅខេត្តក្រចេះ នៅឆ្នាំ២០១៨ បណ្តាលឱ្យមនុស្សចំនួន ៦២នាក់ឈឺ និង៣នាក់បានស្លាប់, ករណីពុលស្រាថ្នាំ យីហោ តាំង កួយ នៅខេត្តបន្ទាយមានជ័យ

បណ្តាលឱ្យមនុស្សចំនួន ៨នាក់បានស្លាប់ និងករណីពុលស្រា នៅខេត្តកំពង់ឆ្នាំង បណ្តាលឱ្យមនុស្សចំនួន ៧នាក់ បានស្លាប់ និងមានអ្នករងគ្រោះរាប់រយនាក់ នៅខេត្តទាំងពីរខាងលើ ក្នុងឆ្នាំ២០២០កន្លងមកថ្មីៗនេះ៕

ដកស្រង់ពី៖ Fresh News