Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត ៖ ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​ផ្តើម​ចេញពី​ខ្លួន​យើង ​ការពារ​ខ្លួន​យើង និង​អ្នក​ដទៃ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថាការវ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ និងជាមេបញ្ជាការកងយោធពលខេមរភូមិន្ទត្រូវបានតម្លើងឋានៈជាប្រជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីកន្លងមកបានសរសេរលើបណ្តាញសង្គម ខណៈបានចាក់វ៉ាក់សាំងការពារកូវីដ១៩ លើកដំបូងជំនួយរបស់ចិន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ថា« ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ » ។

ឯកឧត្តមនាយឧត្តមសេនីយ៍ឯកក៏សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល

ដើម្បីការពារខ្លួនយើងគ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ ។

សូមជម្រាបថា កូនប្រុងបង្កើតទាំង៣រូប និងកូនប្រសា២រូប បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព