Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​សេដ្ឋកិច្ច​ជំរុញ និង​លើក​ទឹក​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី​ក្នុងស្រុក​រួម​ស្តារ​សេដ្ឋកិច្ច

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកទឹកចិត្ត និងជំរុញព្រមទាំងគាំទ្រចំពោះសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីក្នុងស្រុកឱ្យកាន់តែមានសក្ដានុ ពលក្នុងការចូលរួមចំណែកស្ដារសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ-១៩ ។

ការគាំទ្រនេះធ្វើឡើង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព លើកទី០៨ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមការដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងព្រមទាំងជាប្រធានក្រុមប្រឹក្សាបរធនបាលមូល និធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ។

ឯកឧត្តមរង្សី វិស្សុតបានលើកឡើងថាកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពលើកទី០៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកឧកញ៉ា និងថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជនដែលជាសមាជិកនៃក្រុមប្រឹក្សាបរធនបាល ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តផែនការយុទ្ធសាស្ត្ររយៈពេលមធ្យមរបស់ ម.អ.ស. ។

ជាលទ្ធផល អង្គប្រជុំបានអនុម័តផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម និងផែនការថវិកាឆ្នាំ២០២១របស់ ម.អ.ស. ដែលផ្ដោតសំខាន់ លើវិស័យអាទិភាពមានជាអាទិ៍កសិ-ឧស្សាហកម្ម កម្មន្ដសាល ឌីជីថល និងសេវាកម្ម ។

ជាមួយគ្នានេះ, ក្រុមប្រឹក្សាភិបាល អនុម័តថវិកាបន្ថែមទៅលើការគាំទ្រផ្ដល់ហិរញ្ញប្បទានឥតសំណង(Grant) ។

ការកសាងសមត្ថភាពគ្រប់គ្រងរបស់សហគ្រាសក្នុងការទទួលបានឥណទានពីធនាគារ ។ ការពង្រីកបណ្តាញគាំទ្រសហគ្រាស និងការតភ្ជាប់បណ្តាញទីផ្សារ និងពង្រឹងទីផ្សារសម្រាប់សហគ្រាសសក្តានុពល និងធុរកិច្ចថ្មី ដើម្បីឱ្យធុរកិច្ចងើបឡើងវិញ (keep business to stay afloat) ក្រោយការរីករាតត្បាតជំងឺកូវីដ-១៩ ។

ទិសដៅចំបងក្នុងដំណាក់កាលនេះ គឺការផ្ដល់ហិរញ្ញប្បទានបន្ថែមតាមរយៈអំណោយ ហិរញ្ញវត្ថុ (grant) និងកសាងសមត្ថភាពសហគ្រាសក្នុងការគ្រប់គ្រងធុរកិច្ច, គ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់បច្ចេកវិទ្យា ។

បន្ថែមទៀត ក្រុមប្រឹក្សាបរធនបាលក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមការងារបន្តរៀបចំកែលម្អ និងអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តចក្ខុវិស័យរបស់ខ្លួនក្នុងការជួយគាំទ្រស

ហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីក្នុងស្រុក ឱ្យកាន់តែមានសក្ដានុពលក្នុងការចូលរួមចំណែកស្ដារសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ-១៩, ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់ តែប្រសើរក្នុងរយៈពេលខ្លី មធ្យម និងវែង, និងជំរុញការនាំចេញដោយពង្រីកវិសាល ភាពក្នុងតំបន់ និងសកល។

ជាចុងក្រោយ, ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណឯកឧត្តម អ្នកឧកញ៉ា និងសមាជិកក្រុមប្រឹក្សាបរធនបាល

ព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារ ចំពោះការខិតខំបំពេញការងារ ដែលមាន វឌ្ឍនភាពល្អប្រសើរ និងមានឆន្ទៈមុតមាំក្នុងការ លើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខ ប្រកបដោយចីរភាព ៕

ដកស្រង់ពី៖ កោះសន្តិភាព