Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញៀវទេសចរ​សម្រុក​​​ទៅ​លេង​កោះទន្សាយ​នា​ឱកាស​ចូលឆ្នាំចិន-វៀត​ណាម

  • បោះពុម្ព

ខេត្តកែប ៖ នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម គេសង្កេតឃើញអ្នកទេសចរណ៍ជិះទូកទៅលេងកោះទន្សាយមានចំនួនច្រើនជាងថ្ងៃធម្មតា ។

តាមប្រភពពីអ្នកលក់សំបុត្រទូកទេសចរណ៍នៅកំពង់ផែទៅកាន់កោះទន្សាយម្នាក់ឈ្មោះលេង ទ្រី បានប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី10 ខែកុម្ភៈ ឆាំ្ន2021 កន្លងទៅនេះថា គិតត្រឹមតែ១ថ្ងៃគឺកាលពីថ្ងៃទី9 កុម្ភៈ មានភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ជាង300នាក់បាននាំគ្នាជិះទូកទៅលេងកំសាន្តនៅកោះទន្សាយក្នុងឱកាសបុណ្យចូលឆាំ្នចិន-វៀតណាម ។

លោកលេង ទ្រី បានឱ្យដឹងបន្តថា ទូកនៅក្នុងសហគមន៍ដឹកអ្នកទេសចរណ័ទៅកាន់កោះទន្សាយមានចំនួន16គ្រឿងដើម្បីដឹកភ្ញៀវចម្លងទៅមកស្ទើរតែមិនទាន់ផង។

ចំណែកឯស្ត្រីម្នាក់ទៀតជាអ្នកលក់ដូរនៅផ្លូវចុះទៅកំពង់ផែទៅកាន់កោះទន្សាយក៍បាននិយាយប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី10 ខែកុម្ភៈ ថា បន្ទាប់ពីជំងឺកូវីដ19បានស្ងប់ស្ងាត់បន្តិច គេសង្កេតឃើញភ្ញៀវទេសចរណ៍ទាំងក្រុមៗតែងតែនាំគ្នាទៅលេងកម្សាន្តនៅកោះទន្សាយជាបណ្ដើរៗហើយ។

បើយោងតាមការអោយដឹងពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែបធ្លាប់បានប្រាប់អោយដឹងថា កំពង់ផែទៅកាន់កោះទន្សាយនេះនឹងសាងសង់រួចរាល់ក្នុងឆាំ្ន2022៕

ដកស្រង់ពី៖ កោះសន្តិភាព