Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនិកជនខ្មែរនៅប្រទេសបារាំង សរសេរលិខិតកោតសរសើរកម្ពុជា លើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ

  • បោះពុម្ព

(ភ្នំពេញ)៖ លោក Claude Boutry អាយុ ៧១ឆ្នាំ មានសញ្ជាតិពីរ(បារាំង-ខ្មែរ) បានសម្រេចត្រលប់មករស់នៅប្រទេសកម្ពុជាក្រោយពីចូលនិវត្តន៍។

លោកបានបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅទសវត្សរ៍ឆ្នាំ១៩៧០ នៅវិទ្យាល័យបារាំងមួយនៅរាជធានីភ្នំពេញ និងបានទៅរស់នៅក្រៅប្រទេស ដោយមូលហេតុបន្តការសិក្សា និងក្រោយមកដោយសារអាជីពវិជ្ជាជីវៈ។

នៅក្នុងលិខិតមួយចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ផ្ញើជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងចម្លងជូន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក Boutry បានកោតសរសើរអំពីការគ្រប់គ្រងបានយ៉ាងល្អរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងបានបង្ហាញអំពីសេចក្តីពេញចិត្ត និងដឹងគុណយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ក្រសួងសុខាភិបាល។

លោកបានសរសេររៀបរាប់យ៉ាងលម្អិតអំពីវិធានការការពារបានយ៉ាងល្អរបស់មន្ត្រីកម្ពុជា រួមមាន ការទទួលនៅព្រលានយន្តហោះ ការដឹកអ្នកដំណើរទៅសណ្ឋាគារដើម្បីធ្វើចត្តាឡីស័ក និងការយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺផ្សេងៗនាអំឡុងពេលនោះ ។

លោកបានលើកឡើងថា «ខ្ញុំមានមោទនភាពណាស់ ពីព្រោះខ្ញុំទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា» ព្រមទាំងកោតសរសើរ «ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ របស់កម្ពុជា

ធ្វើការដោយមានវិជ្ជាជីវៈនិងការលះបង់ដូចគ្នាទៅនឹងអ្វីដែលខ្ញុំបានឃើញនៅប្រទេសបារាំង និងជាមួយនឹងស្នាមញញឹមបន្ថែមដែលនៅពីក្រោយម៉ាស់»៕ ខាងក្រោមនេះជាលិខិតទាំងស្រុងរបស់ លោក Claude Boutry៖

ដកស្រង់ពី៖ Fresh News