Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាក់វ៉ាក់សាំងកូវីដ នៅថ្ងៃទី២ មានអ្នកមកចាក់ ៦៥៧នាក់ តែអ្នកបានចាក់រួច ៤៤២នាក់

  • បោះពុម្ព

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្របខណ្ឌក្រសួងសុខាភិបាល មានអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត ចំនួន ៦៥៧ នាក់ ( ស្រី ២៩៣ នាក់ )។

ប៉ុន្តែមានតែ ៤៤២នាក់ ( ស្រី ១៦៤នាក់ ) ប៉ុណ្ណោះ ត្រូវបានគ្រូពេទ្យ អនុញ្ញាតឲ្យចាក់វ៉ាក់សាំង។ ចំណែក ២១៥នាក់ ( ស្រី ១២៩នាក់ ) មិនត្រូវបានគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ឡើយ។

នេះបើតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។

កាលពីថ្ងៃទី១០កុម្ភៈ ដែលជាថ្ងៃចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា ក៏ត្រូវបានលោកជំទាវ ឱ វណ្ណឌីន ប្រកាសថា អ្នកមកចាក់មានចំនួន ៤២៥នាក់ (ស្រី ១០៤នាក់)។

ប៉ុន្តែមានអ្នកបានចាក់វ៉ាក់សាំងរួច ចំនួន ៣៣៩នាក់ (ស្រី ៧៥នាក់)។ រីឯអ្នកដែលគ្រូពេទ្យ មិនអនុញ្ញាតឲ្យចាក់ មានចំនួន ៨៦នាក់ (ស្រី ២៩នាក់)។

ក្រសួងសុខាភិបាល បានប្រកាសថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន ៣០ម៉ឺនដូស ដែលជាចំណែករបស់ក្រសួងសុខាភិបាលនេះ ត្រូវបន្តធ្វើជារៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១៧ល្ងាច ( ដោយសម្រាកពិសាអាហារថ្ងៃត្រង់ពីម៉ោង ១២ ដល់ម៉ោង ១៤ )។

ក្រសួងសុខាភិបាល បានលើកឡើងថា ឥស្សរជន និងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ សូមអញ្ជើញទៅចាក់តាមទីកន្លែង ដែលក្រសួងសុខាភិបាល បានជូនព័ត៌មាន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

ចំណែកពេទ្យ ប៉ូលិស អង្គរក្ស សមាជិកព្រឹទ្ធសភា រដ្ឋសភា បុគ្គលិកមន្ត្រីរាជការនៅព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩

នៅថ្ងៃទី១១ ខែកុម្ភៈតទៅ នៅមន្ទីរពេទ្យរដ្ឋ ៤កន្លែង គឺនៅមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង និងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

ដកសន្រង់ពី៖ កោះសន្តិភាព