Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានគណៈបញ្ជាការឯកភាពខេត្តកោះកុង ដឹកនាំកិច្ចប្រជុំបន្ទាន់រៀបចំផែនការពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់ព្រំដែន និងការធ្វើចត្តាឡីស័ក

  • បោះពុម្ព

(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងរៀបចំការពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់តាមព្រំដែន និងការធ្វើចត្តាឡីស័ក។

ក្នុងកិច្ចប្រជុំ លោកស្រី មិថុនា ភូថង បានដាក់បទបញ្ជានូវការងារបន្ទាន់មួយចំនួនដូចជា៖

*ទី១៖ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវរៀបចំផែនការពង្រឹងការងារឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋ នៅតាមព្រំដែនប្រទេសជិតខាង ពិសេសតាមបណ្តោយព្រំដែនខេត្ត ទាំងព្រំដែនគោក និងព្រំដែនទឹក

*ទី២៖ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ការងារគ្រប់គ្រងប្រជាពលរដ្ឋក្នុងមណ្ឌលធ្វើចក្តាឡីស័ក ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍

*ទី៣៖ អាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា អំពីវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានណែនាំទៅអភិបាលរាជធានី-ខេត្ត អនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវវិធានការច្បាប់ចំពោះអ្នកគេចវេសមិនធ្វើចត្តាឡីស័ក តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល»។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការគេចវេសមិនធ្វើចត្តាឡីស័កនេះ នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាតាមរយៈសារសំឡេងមួយឲ្យអនុវត្តន៍ម៉ឺងម៉ាត់លើការអនុវត្តន៍វិធានការច្បាប់តាមអនុក្រឹត្យនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យពិនិត្យកែប្រែការពិន័យនេះផងដែរ ព្រោះបច្ចុប្បន្ននៅមានកម្រិតទាប៕

ដកស្រង់ពី៖ Fresh News