Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹមកន្លះខែ CDC រកការងារឲ្យ​ពលរដ្ឋបានជាង ៨ពាន់កន្លែង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជាមួយនឹងការអះអាងថានៅដើមឆ្នាំ២០២១នេះ ស្ថានភាពវិនិយោគនៅកម្ពុជាមានលក្ខណៈល្អប្រសើរជាងឆ្នាំ២០២០នោះ តាមការផ្សព្វផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឃើញថា ត្រឹមពាក់កណ្តាលខែកុម្ភៈនេះ មានគម្រោងវិនិយោគចំនួន១២ដែលអង្គភាពនេះ បានអនុម័តដោយមានទុនវិនិយោគច្រើនលានដុល្លារ។

តាមរយៈ១២គម្រោងនេះ បានផ្តល់ការងារដល់ពលរដ្ឋប្រមាណជាជាង៨ពាន់កន្លែងឯណោះ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កម្ពុជាបានតាក់តែងច្បាប់ស្តីពីវិនិយោគថ្មី និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគសំដៅបង្កើនការទាក់ទាញវិនិយោគសម្រាប់ជាមូលដ្ឋានដល់វិនិយោគិន ធុរជនសម្រេចចិត្តបោះទុន និងធ្វើការវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា។

ឆ្នាំ២០២០ ដែលកូវីដ១៩វាយលុកសេដ្ឋកិច្ចពិភពលោក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨,២ពាន់លានដុល្លារ។លទ្ធផលនេះបាន ថយចុះប្រមាណ១២% ធៀបឆ្នាំ២០១៩។

ដោយឡែកក្នុងមួយខែឆ្នាំ២០២១នេះ គឺពេញមួយខែមករាកន្លងមកនេះ អង្គភាពរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ ទទួលបានគម្រោងវិនិយោគចំនួន២០ មានទុនវិនិយោគប្រមាណ៦២១លានដុល្លារមានកើងឡើងពីឆ្នាំ២០២០។ចំណែកនៅខែកុម្ភៈនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត

គម្រោងបង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី ដែលអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

រោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ អាចបង្កើតការងារបានចំនួន ៨២០កន្លែង។ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រណាត់ទ្រនាប់សម្លៀកបំពាក់ អាចបង្កើតការងារបានចំនួន ៧៦៤កន្លែង រោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ (ពីឈើនាំចូល) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨៨កន្លែង ជាដើម។

ទោះយ៉ាងណាក្តីគេមើលឃើញថាកម្លំាងពលកម្មនៅកម្ពុជានៅមិនទាន់ទទួលបានការងារពីទីផ្សារការងារនៅក្នុងស្រុកគ្រប់គ្រាន់នោះទេ ដែលបណ្តាលឲ្យពលរដ្ឋខ្មែរនៅតែបន្តចាកចេញពីប្រទេសទៅរកការងារធ្វើនៅប្រទេសជិតខាង មានប្រទេសថៃជាដើម។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាកន្លែងដែលស្វែងរកការងារដល់ពលរដ្ឋខ្មែរយ៉ាងសំខាន់មួយ។

អង្គភាពរដ្ឋនេះ តែងតែ សហការជាមួយក្រុមហ៊ុនធំៗ ផ្តល់នូវឱកាសការងារដល់ពលរដ្ឋភ្លាមៗនៅកន្លែង។ ជាក់ស្តែងនៅពេលនេះ ទីភ្នាក់ងារជាតិមុខរបរនិងការងារ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ផ្តល់នូវឱកាសការងារជិត ៤០០កន្លែងជូនដល់សិស្ស\និស្សិត យុវជន អ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “កិច្ចសម្ភាសប្រចាំខែ”។

គេអាចទទួលព័ត៌មានបន្ថែម ដោយទាក់ទងទៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram ) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

ដកស្រង់ពី៖ កោះសន្តិភាព