បណ្តាញសង្គម

អ្នកក្រ មានអី​មិនល្អ ​! អ្នកក្រ មាន​ភាព​ខ្លាំង​​ច្រើន​ណាស់ គ្រាន់តែ​មិន​មាន​អ្នក​ដទៃ​ចាប់អារម្មណ៍

រាជធានីភ្នំពេញ ៖ យោងតាមអ្នកជំនាញម្នាក់ដែលបានឆ្លងកាត់ជីវិតដែលស្ទើតែគ្រប់រសជាតិនោះ ថ្មីៗនេះលោកស្រីបានលើកឡើងថា អ្នក «ក្រ» មានភាពខ្លាំងរបស់ខ្លួនជាច្រើនគ្រាន់តែយើងមិនបានចាប់អារម្មណ៍ ! ហើយអ្នកក្រ អាចក្លាយទៅជាអ្នកមានបានក៏ដោយសារភាពខ្លាំងនោះឯង ! ។

លោកស្រី ដែលជាអគ្គនាយិកា ក្រុមហ៊ុន H&L គ្រុប បានបន្តថា ៖ «អ្នកក្រ លែងក្រទៀតហើយបើមានផ្នត់គំនិតត្រៀមធ្វើជាអ្នកមាន រកឱ្យឃើញភាពខ្លាំងរបស់ខ្លួនឯង ហើយប្រើប្រាស់វាមកអភិវឌ្ឍតខ្លួនអោយកាន់តែល្អប្រសើរ បញ្ឈប់នូវទម្លាប់និងទង្វើរ រួមទាំងការគិតណាដែលនាំឱ្យយើងមានមិនរួចឬក្រ ដោយសារវានោះ គួរឆាប់ៗផ្លាស់ប្តូរជាបន្ទាន់» ។

លោកស្រី តាំង ហ្គេចលៀង តែងតែធ្វើការចែករំលែកបទពិសោធន៍ជីវិតរបស់លោកស្រីជាច្រើន តាមរយៈការឡាយ និងការចូលរួមកម្មវិធីសិក្ខាសាលាជាដើម ក្នុងគោលបំណងដែលលោកស្រីចង់ឱ្យយុវវ័យឬភាគច្រើនអ្នកក្រ កុំឱ្យមានចិត្តអាក់អន់ស្រពន់ចិត្តថាខ្លួនកើត មកមិនបានរស់ក្នុងត្រកូលស្តុកស្តម្ភ ។

លោកស្រីថា ភាគច្រើនណាស់ដែលអ្នកមាននៅក្នុងស្រុកយើងសុទ្ធតែកើតចេញ ពីគ្រួសារក្រក្រីឬសមរម្យប៉ុណ្ណោះ ប៉ុន្តែអ្វីដែលពួកគេធ្វើនោះគឺពួកគេមិនបានគិតថា «អញ!ក្រ ធ្វើមិនបានដូចគេនោះទេ!» ហើយពួកគេក៏មិនបានផ្តេកផ្តួលនិងបណ្តោយខ្លួនឱ្យទៅតាមវាសនានោះទេ គឺសុទ្ធតែខំប្រឹងខ្លាំងណាស់ទើបបានដល់ប៉ុណ្ណឹង ។

លោកស្រីបានបន្តចែករំលែក នូវការបង្តើតផ្នត់គំនិតរីកចំរើនថ្មី ដូចនេះថា ៖ » បំណាច់តែប្រឹង ប្រឹងឱ្យខ្លាំងជាងមុន » យកចិត្តទុកដាក់ ឱ្យបានប្រសើរជាងមុន » គិតរឿងឱ្យមានប្រយោជន៍ជាងមុន »

ទម្លាប់រៀនសូត្រ ទោះក្នុងកាលៈទេសៈណាក៏ដោយ » ប្រើប្រាស់ទូរស័ព្ទឱ្យមានប្រយោជន៍បំផុត ប្រើវាអោយមានប្រយោជន៍ដល់អនាគត »តស៊ូមិនរុញរា រៀនលើកទឹកចិត្តខ្លួនឯង ឈប់រង់ចាំកាលើកទឹកចិត្តពីអ្នកដទៃទៀត! »

ធ្វើខ្លួនឱ្យឆ្លាតជាងមុន មានប្រយោជន៍ជាងមុន » ធ្វើមនុស្សដែលគេត្រូវការ នឹងមិនធ្វើជាអ្នកបំផ្លាញអ្នកដ៏ទៃទេ។ល។យើងនឹងលែងក្រ បើយើងនៅតែព្យាយាម » ប្រឹងអភិវឌ្ឍខ្លួនបន្ថែម » រស់នៅឱ្យល្អជាងមុន »

មិនផ្តេកផ្តួលទៅនឹងបញ្ហាឬវាសនា » ឈប់ថាខ្លួនឯងក្រ » ពេញចិត្តនូវអ្វីដែលយើងមាន » រៀនធ្វើជាអ្នកមាន ដោយមានជាងយើងកាលពីម្សិលមិញ ៕

ដកស្រង់ពី៖ កោះសន្តិភាព