Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ ៖ សូម​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​កុំ​​ចេញ​ក្រៅ​ផ្ទះ បើ​មិន​មានការ​ចាំបាច់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអង្វរ សូមឲ្យប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ មេត្តាកុំចេញក្រៅផ្ទះ ប្រសិនបើមិនមានការងារអ្វីចាំបាច់ទេនោះ ។

តាមរយៈសារសំឡេងប្រមាណ១នាទី ដែលផ្សាយក្នុងបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២២ កុម្ភៈ នេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សុំឲ្យប្រជាជន នៅទីក្រុងភ្នំពេញ មានការប្រុងប្រយ័ត្ន ហើយសុំបញ្ជាក់ បើគ្មានការចាំបាច់កុំចេញពីផ្ទះ ព្រោះឥឡូវយើងកំពុងរាវរក ពិតមែនតែយើងដឹងចំណុច ក្លឹប N8 និងកន្លែងរស់នៅក្នុងតំបន់មួយចំនួនត្រូវបានបិទហើយ ក៏ប៉ុន្តែចរាចរមនុស្ស តើចេញពីកន្លែងនេះ តើទៅកន្លែងណាខ្លះ?

យើងកំពុងរុករកប្រសិនបើសម្រាកនៅក្នុងផ្ទះបានក៏ជាការល្អ ខ្ញុំសុំអង្វរក សុំឲ្យអនុវត្តនូវវិធានការ ៣ការពារ និង៣កុំនេះ» ។

ការថ្លែងអំពាវនាវរបស់សម្ដេចតេជោ បែបនេះធ្វើឡើង បន្ទាប់ពីស្ថានភាពនៃការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំ និងសាំញ៉ាំជាង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កន្លងមក ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងកំពុងសម្រាកចំនួន ៩៣នាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព