Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យប្រជាពលរដ្ឋ ពន្យារពេលរៀបការ!

  • បោះពុម្ព

ភ្នំពេញ៖ ក្នុងសារពិសេស នៅយប់ថ្ងៃទី២២ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យប្រជាពលរដ្ឋ ពន្យារពេលរៀបមង្គលការ ហើយបើមិនអាចពន្យារពេលបានទេ សូមឲ្យកាត់បន្ថយចំនួនអ្នកចូលរួម ដើម្បីរក្សាគម្លាតសុវត្ថិភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងទីកន្លែង ដែលមានផលប៉ះពាល់នៃការឆ្លងកូវីដ១៩ សូមមកយកសំណាក រួចហើយធ្វើចត្តាឡីស័ក។

ក្នុងនោះ មានអ្នករត់តាក់ស៊ី និងម៉ូតូកង់បី ជាដើម។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអង្វរកដល់ប្រជាពលរដ្ឋ នៅទីក្រុងភ្នំពេញ បើមិនចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ ដើម្បីកុំឲ្យឆ្លងរាលដាលកូវីដ១៩។

នៅពេលនេះ លំបាកជាងព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍ ២៨វិច្ឆិកា ព្រោះយើងឃើញពន្លឹខ្លះ តែនៅទីងងឹតច្រើនទៀត រកមិនបាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទៅកាន់ក្រសួងស្ថាប័ននានា ត្រូវពន្យារពេល ហើយបើមិនអាចពន្យារកិច្ចប្រជុំបាន ក៏ត្រូវធ្វើតាមអនឡាញ។

សម្តេចក៏នឹងពិចារណា កម្មវិធីរបស់សម្តេច នៅក្នុងសប្តាហ៍នេះ គឺសន្និបាតក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥កុម្ភៈ និងកម្មវិធីសម្ពោធសណ្ឋាគារអាមេរិក នៅភ្នំពេញ នាថ្ងៃទី២៦កុម្ភៈ តើត្រូវលើកពេលឬយ៉ាងណា?

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា សម្តេចមិនបិទសកម្មភាពជាសេដ្ឋកិច្ចនោះទេ ដូចជា រោងចក្រ ក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា តែត្រូវរក្សាគម្លាតសុវត្ថិភាព។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រគល់សិទ្ធិដល់អភិបាលរាជធានីខេត្ត បិទអាហារដ្ឋាន ភោជនីយដ្ឋាន និងកន្លែងលក់ដូរទាំងឡាយណា ដែលមិនគោរពតាមវិធានសុខាភិបាល ក្នុងកិច្ចការការពារជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យអភិបាលរាជធានីភ្នំពេញ បន្តចែកម៉ាសជូនប្រជាពលរដ្ឋអ្នកក្រីក្រ នៅតាមផ្សារ និងកន្លែងលក់ដូរ។

សម្តេចបានប្រកាសឲ្យប្រជាពលរដ្ឋ បន្តពាក់ម៉ាសនៅពេលធ្វើដំណើរតាមផ្លូវ។ ម៉ាស ជាមធ្យោបាយ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា កុំឡើងមកកាន់រាជធានីភ្នំពេញ ជៀសវាងការកកស្ទះចរាចរណ៍ ដែលជាមូលហេតុមួយ ក្នុងការចម្លងជំងឺកុវីដ១៩ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅពេលនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ មិនបានថមថយទេ ហើយបន្តឆ្លង ដោយនៅសល់សំណាក់ច្រើនទៀត ដែលកំពុងវិភាគរកជំងឺកូវីដ១៩

។ នៅល្ងាចនេះ រកឃើញ ១៣នាក់ទៀត ហើយការធ្វើតេស្ត មិនទាន់បញ្ចប់នៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងរង្វង់ ៣ថ្ងៃនេះ មានករណីឆ្លងកូវីដ១៩ ឡើងដល់ជិត ១០០នាក់ ដែលជាចំនួនឆ្លងមិនធ្លាប់មាន តាំងពីកម្ពុជា មានកូវីដ១៩៕

ដកស្រង់ពី៖ កោះសន្តិភាព